ថៃ៖ តារាសម្ដែងប្រុសវ័យក្មេងរបស់ប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ និងជាតារាពន្លកថ្មីក្នុងវិស័យសិល្បៈទាំងប៉ុន្មាននាក់ខាងក្រោមនេះ សព្វថ្ងៃពួកគេកំពុងមានប្រជាប្រិយភាពខ្លាំង ដោយមានអ្នកគាំទ្រពេញចិត្តលើរាល់ការសម្ដែងរបស់ពួកគេជាច្រើន។

ជាការពិត ដ្បិតតែថា ពួកគេទើបតែចាប់ផ្ដើមប្រឡូកក្នុងការសម្ដែងថ្មីៗពិតមែន តែនៅក្នុងរឿងទាំងនោះ គេអាចបញ្ចេញសមត្ថភាពបានយ៉ាងល្អគួរឲ្យសរសើរ។ ជាពិសេស អ្វីដែលគ្រប់គ្នាមិនដែលមើលរំលងនោះ បើនិយាយពីរូបសម្បត្តិរបស់តារាប្រុសទាំង ៥នាក់ខាងក្រោម ម្នាក់ៗពិតជាសង្ហាគួរឲ្យចង់លង់ស្នេហ៍តែម្ដង ដូច្នេះហើយ ទើបនៅពេលពួកគេលេចមុខសម្ដែងជាតួឯកក្នុងរឿងភាគថ្មីៗ ហ្វេនៗពិតជាមិនអាចហាមចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍ពួកបាននោះឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាប្រុសទាំងនោះ មានដូចខាងក្រោម៖

១.Kongthap Peak

ជាតារាសម្តែងថ្មីម្នាក់របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។ ដោយលោកមានទេពកោសល្យនិងភាពប៉ិនប្រសប់ក្នុងការសម្តែងនោះហើយ ទើបអាចទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជននៅប្រទេសថៃ និងប្រទេសជាច្រើនទៀត តាមរយៈការសម្តែងជាតួឯកជាមួយ Bella Ranee នៅក្នុងរឿង «Dare to Love» ផ្ទាល់តែម្ដង។ ហើយថ្មីៗនេះ Instagram ផ្លូវការរបស់លោក ស្រាប់តែមានអ្នកគាំទ្រចូលទៅតាមដានរាប់សិបនាក់ផងដែរ។

Kongthap Peak

២.Krating Khunnarong

តារាប្រុសរូបនេះ ក្លាយជាតារាដែលមានប្រជាប្រិយភ្លាមៗ នៅពេលដែលរឿងថ្មីរបស់លោក គឺរឿង «Praomook» និងរឿង «Keun Ruk Salub Chata» ត្រូវបានចាក់ផ្សាយលើទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ។ ហើយអ្នកគាំទ្រជាច្រើនកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍លោកផងដែរ។ មិនយូរប៉ុន្មាន Krating Khunnarong ក៏បានលេចមុខតួឯកទៀតក្នុងរឿងថ្មី «Aye Khoi Hug Jao» ជាមួយតារាស្រី Oom Eisaya។

Krating Khunnarong

៣.Pon Nawasch

ជាតារាសម្តែងដែលកំពុងពេញនិយមនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។ លោកទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស តាមរយៈការសម្ដែងក្នុងរឿង «Tra Barb See Chompoo» « Praomook»។ លើសពីនេះទៅទៀត លោកនឹងមានរឿងថ្មីចំនួន ៣ទៀត គឺរឿង «Keb Pandin» «Koo Wein» និង «Sapai Sai Strong»។

Pon Nawasch

៤.Ohm Kanin

កាលសម្តែងជាតួអង្គឯកនៅក្នុងរឿងភាគថ្មីដែលផលិតឡើងវិញ គឺរឿង «Sapai Jao Sua» តារារូបនេះទទួលបានប្រជាប្រិយភាពខ្លាំងយ៉ាងឆាប់រហ័ស។ ហើយក្នុងពេលឆាប់ៗនេះ លោកនឹងជួបជាមួយ Prim Prima នៅក្នុងរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា «ah Nang Suer»។

Ohm Kanin

៥.August Vachiravit

តារាប្រុសរូបនេះ បានសាងប្រជាប្រិយភាពរបស់ខ្លួនចាប់តាំងពីបានសម្តែងនៅក្នុងរឿង «Krong Karm»។ ហើយបន្ទាប់មកទៀត លោកក៏ក្លាយជាតារាសម្តែងម្នាក់ ក្នុងចំណោមតារាសម្តែងទូរទស្សន៍លេខ៣ថៃ ដែលមានប្រជាប្រិយខ្លាំង នៅពេលសម្តែងជាតួអង្គឯកនៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា «Mae Krua Kon Mai»។

August Vachiravit

ប្រភព៖ Thai update

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]