តាកែវ៖ ថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋ​ជាច្រើននាក់ បាននាំគ្នា ទៅលេងអតីតណ្ដៅរំសេវភ្នំចំបាប់ យ៉ាងច្រើនកុះករ តែម្តង ដោយដឹងពីផលប៉ះពាល់ពីសារធាតុគីមីដែលអាចមាននៅក្នុងទឹក និងរួមទាំងពេលនេះជារដូវកាលកូវីដ១៩ កំពុងចរាចរណ៍ខ្លាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដោយឡែក ដោយឃើញពីកំណើនអ្នកទេសចរណ៍ដែលបានធ្វើដំណើរមកកម្សាន្តនៅទីនេះច្រើនខ្លាំងពេក អាជ្ញាធរខេត្តតាកែវ បានចុះអប់រំ ទប់ស្កាត់ផ្ទាល់តែម្តង ដើម្បីបង្ការការឆ្លងវីរុស កូវីដ ១៩ ដល់បងប្អូនដែលបានមកលេងនៅទីកន្លែងកំសាន្ត រណ្ដៅថ្ម ភ្នំចំបាប់ (ឃុំត្នោត បាទី តាកែវ )នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមគោរពតាមបទបញ្ជា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ទាំងអស់៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ចំណាត់ការចុះហាមឃាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]