ភ្នំុពេញ៖ នៅក្នុងពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានសម្រេច បន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ០៧ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់បញ្ហាកូវីដ១៩។

ដោយឡែក ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្របតាមខ្លឹមសារសេចក្តីណែនាំលេខ ០៤ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុសូមបងប្អូន បន្តអនុវត្តវិធាន៣កុំ៣ការពារបន្ថែមដើម្បីរួមគ្នាតស៊ូប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងគម្រាមកំហែងសុខភាពប្រជាជនទាំងឡាយ៕

សូមចូលអានសេចក្តីលម្អិតដូចខាងក្រោម៖

សេចក្តីលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]