ភ្នំពេញ៖ នាពេលថ្មីៗនេះ សមត្ថកិច្ចបានធ្វើការឃាត់ពលករខ្មែរជាង១០០នាក់ ជាបណ្តោះអាសន្នអោយនៅម្ខាងនៃព្រំដែនក្នុងទឹកដីថៃ នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃស្អែកនេះតែម្តង។
ដោយឡែកកម្លាំងអន្តារគមន៍នៃកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ពលករ អោយនៅសម្រាកបណ្តោះអាសន្នម្ខាងនៃព្រំដែនក្នុងទឹកដីថៃ សរុបចំនួន១៤៧នាក់។ ចំណែកពលករទាំងអស់នោះ នឹងត្រូវបញ្ជូនទៅត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីថ្ងៃបញ្ចប់នៃការបិទខ្ទប់ព្រំដែននៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន អំពាវនាវដល់ពលករខ្មែរ សូមកុំចាញ់បោកមេខ្យល់ និងការអូសទាញ នាំលួចឆ្លងដែនដោយខុសច្បាប់ ដែលអាចឱ្យខាតបង់ថវិកា និងអាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។
យ៉ាងណាមិញ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ត្រូវរឹតបណ្តឹងគ្រប់ណ្តាគោលដៅទទួលខុសត្រូវ ដើម្បីទប់ស្កាត់អោយខានតែបានចំពោះការលួចឆ្លងដែនខុសច្បាប់ ខុសពីច្រកព្រំដែនដែលបានកំណត់អនុញាតិឱ្យចូល ដែលជាការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីអាចគ្រប់គ្រង និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ទៅក្នុងសហគមន៍៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]