រាជធានីភ្នំពេញ ៖  កញ្ញា វីរៈ និច្ច ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពច្រៀងរបស់នាង បូករួនឹងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបី តារាស្រីរូបនេះទើបតែចូលប្រឡូកសិល្បៈមិនបានច្រើនឆ្នាំ ក៏នាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងឆាប់រហ័ស។  

ទន្ទឹមនឹងនេះ ដូចដែលល្បីតាម បណ្តាញសង្គម កាលពីប៉ុន្មានសបា្តហ៍មុននេះ ក្រោយពេល ស្ងាត់ៗ ស្រាប់តែ តារាចម្រៀង វីរៈ និច បានបើកបង្ហាញមុខមាត់ គូស្នេហ៍ ជាពិសេសទៅទៀត គឺក្នុងថ្ងៃពិសេស ចាស់ទុំភ្ជាប់ពាក្យសម្តីឲ្យ ក្លាយជា គូដណ្តឹងបំពាក់ចិញ្ចៀន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បន្ទាប់ពី ប្រកាសផ្លូវការពី ការភ្ជាប់ពាក្យនេះហើយ បណ្តាអ្នកគាំទ្រ តែងសម្គាល់ឃើញ អ្នកទាំងពីរ តែងបង្ហាញភាពស្និទស្នាលលើបណ្តាញសង្គម ដែលធ្វើឲ្យ ហ្វេនៗនាំគ្នាញញឹមបិទមាត់មិនជិត តែម្តង។

ជាងនេះទៅទៀត ថ្មីៗនេះ អ្នកទាំងពីរ បានដឹកដៃគ្នាថតរូប ក្នុងឈុតសាមញ្ញ តែធ្វើឲ្យ អ្នកគាំទ្រគិតថា រូបប៉ុន្មានសន្លឹកនេះ ស្ទើរតែដូចនឹង រូបថត Pre-Wedding ទៅហើយ។ យ៉ាងណាមិញ ក្នុងឈុតមួយនេះ អ្នកទាំងពីរ មើលទៅពិតជា សាកសមជាគូស្វាមី ភរិយា នឹងគ្នាជាខ្លាំង ប្រុសសង្ហា ស្រីស្អាត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង វីរៈ និច 
តារាចម្រៀង វីរៈ និច 
តារាចម្រៀង វីរៈ និច 
តារាចម្រៀង វីរៈ និច និងគូដណ្តឹង
តារាចម្រៀង វីរៈ និច និងគូដណ្តឹង
តារាចម្រៀង វីរៈ និច និងគូដណ្តឹង
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]