បរទេស៖ តារាសម្ដែង និងជាតារាកំប្លែងដ៏ល្បីឈ្មោះ លោក Rowan Atkinson ដែលគ្រប់គ្នាបានស្គាល់ថា ជា Mr.Bean នៅដិតជាប់ក្នុងអារម្មណ៍របស់ទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាព ផ្ដល់ជាសំណើចមិនជិនណាយទៅដល់អ្នកទស្សនា ដែលបានធ្វើឲ្យលោកទទួលបានការសរសើរនិងការពេញចិត្តយ៉ាងខ្លាំង ផងដែរ។ 

ដោយឡែក នៅថ្ងៃទី ១១ ខែសីហា យោងតាមប្រភពមួយ បានបង្ហោះរូបថតស៊េរីចុងក្រោយរបស់ លោក Rowan Atkinson ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ព្រោះទម្រង់មុខមាត់របស់លោក ហាក់មានភាពខុសប្លែកពីគ្នា គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះគឺ តារាសម្តែងរូបនេះ បានស្លៀកសម្លៀកបំពាក់រលុងៗ មុខមាត់ស្រអាប់ ដែលមើលទៅពិតជាចាស់ខ្លាំង និងមានសភាពទ្រុឌទ្រោម បើប្រៀបធៀបទៅនឹងអាយុពិតរបស់លោកដែលមានវ័យត្រឹមតែ ៦៦ ឆ្នាំ ប៉ុណ្ណោះ។ ម៉្យងវិញទៀត ទន្ទឹមនឹងការបង្ហាញខ្លួនថ្មីចុងក្រោយនេះ ធ្វើឲ្យអ្នកទស្សនាជាច្រើនសឹងតែចំណាំមិនបាន ដោយមិននឹកស្មានថា រូបរាងរបស់លោកនឹងអាចប្រែប្រួលខ្លាំងបែបនេះនោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Rowan Atkinson កាលពីមុន
Rowan Atkinson កាលពីមុន
Rowan Atkinson ពេលបច្ចុប្បន្ន
Rowan Atkinson ពេលបច្ចុប្បន្ន
Rowan Atkinson ពេលបច្ចុប្បន្ន
Rowan Atkinson ពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]