ភ្នំពេញ៖ កញ្ញា អេលីណា ដែលមានឈ្មោះហៅក្រៅថា ក្មេងលីណា គឺជាវិចិត្រករគំនូរបែបក្រាហ្វិច និងជាសហស្ថាបនិកនៃក្រុមហ៊ុនច្នៃប្រឌិតក្នុងស្រុកមួយរូប។ អេលីណា ក៏ជាសមាជិកម្នាក់របស់ភ្លើងគប់ និងធ្លាប់បានចូលរួមធ្វើការងារជាមួយក្រុមការងាររៀបចំកម្មវិធីបុណ្យភូមិផងដែរ។ ហើយសម្រាប់ការងារជាវិចិត្រករគំនូរបែបក្រាហ្វិចរបស់ អេលីណា គំនូររបស់នាងបានផ្តោតទៅលើ និមិត្តសញ្ញាទេវកថាខ្មែរ និងសិល្បៈបុរាណ ដោយមានការលាយបញ្ចូលគ្នាតាមបែបសម័យទំនើប ។

កញ្ញា អេលីណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ សម្រាប់ព្រឹត្តិការណ៍របស់ កម្ពុអ៊ែរ៉ា ដែលនឹងប្រព្រឹត្តិក្នុងពេលឆាប់ៗខាងមុននេះ កញ្ញាអេលីណា បាននឹងកំពុងតែបង្កើតផ្ទាំងគំនូរមួយ ដែលទាក់ទងនឹងអាទិទេពខ្មែរបុរាណ និងរូបទេវកថាក្នុងរចនាបថសហសម័យ ព្រោះរូបនាងយល់ឃើញថានិមិត្តរូបទាំងនេះ មានគោលគំនិតប្រកាន់ភ្ជាប់នូវគុណតម្លៃ និងចរិតលក្ខណៈផ្ទាល់ខ្លួន រួមមានភាពក្លាហាន ប្រាជ្ញា និងការគោរព ដែលលក្ខណៈពិសេសទាំងនេះ គឺមានការប្រកាន់ភ្ជាប់ដោយប្រជាជនកម្ពុជាក្នុងប្រវត្តិសាស្រ្តកន្លងមក និងនៅតែមានសារៈសំខាន់នៅក្នុងសង្គមបច្ចុប្បន្ន។ ជាងនេះទៅទៀត កញ្ញា អេលីណា ក៏ចង់បង្ហាញអំពីរសារៈសំខាន់របស់ស្ត្រីខ្មែរនៅក្នុងប្រវត្តិសាស្រ្ត ក៏ដូចជាក្នុងវប្បធម៌របស់ខ្មែរផងដែរ។

ក្មេងលីណា

មួយវិញទៀត ចំពោះគោលគំនិតរបស់កញ្ញា អេលីណា ដោយការរនាំមកនូវរចនាបថបែបទេវកថារបស់ខ្មែរសម្រាប់ផ្ទាំងគំនូរបស់ខ្លួន នាងជឿជាក់ថាយុវជនកម្ពុជា នឹងអាចរៀនសូត្របន្ថែមពីរចនាបថទាំងនេះឲ្យបានច្រើន ហើយពួកគេនឹងទទួលបាននូវគំនិតល្អៗក្នុងការបញ្ចេញមតិ ក៏ដូចជាការគិតគូរពិចារណារអំពីរអនាគត់របស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន។ បន្ថែមពីនេះ កញ្ញា អេលីណា ចង់ផ្តោតទៅលើរឿងរ៉ាវរបស់យុវវ័យនាពេលបច្ចុប្បន្ន ជាពិសេសនោះគឺចំពោះស្រ្តីវ័យក្មេង ដែលចង់បង្កើតការផ្លាស់ប្តូរគោលគំនិតមកលើស្រ្តីក្នុងភាពវិជ្ជមាននៅក្នុងសង្គម ហើយនាងជឿជាក់ថា ការប្រើប្រាស់ជាគំនិតច្នៃប្រឌិតសិល្បៈគំនូរតាមរចនាបថទាំងនេះ នឹងអាចជួយយុវជនខ្មែរគ្រប់រូបក្នុងការផ្លាស់ប្តូរជាគំនិតវិជ្ជមានបាន។

គួរបញ្ជាក់ផងដែរថា ផ្ទាំងគំនូររបស់កញ្ញា អេលីណា នឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ា ដែលរៀបចំឡើងនៅ ឌឹកហ្វិកតូរីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់ប្រិយមិត្តដែលចង់ស្វែងយល់បន្ថែមពីវឌ្នភាពគំនូររបស់កញ្ញា អេលីណា និងព័ត៌មានលម្អិតទាក់ទងនឹងថ្ងៃបរិច្ឆេទកម្មវិធី លោកអ្នកអាចចុចលើតំណរនេះ https://bit.ly/2VsTb0K ចូលទៅកាន់អ៊ីនស្តាក្រាម និងតាមរយៈតំណរនេះ  https://bit.ly/3fAIv7d ដើម្បីចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់កម្ពុអែរ៉ា។ ហើយលោកអ្នកក៏អាចតាមដាន រាល់សកម្មភាពរបស់កញ្ញា អេលីណា ដោយចុចលើតំណរនេះ https://bit.ly/37BgDLx ដើម្បីចូលទៅកាន់ផេកផ្លូវការណ៍របស់នាង៕

កញ្ញា អេលីណា
កញ្ញា អេលីណា
កម្ពុអ៊ែរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]