ហ្វីលីពីន៖ ប្រិយមិត្តដែលនិយមតាមដានទស្សនា ខ្សែភាពយន្តភាគហ្វីលីពីន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ គឺអ្នកនាង Marian Rivera ដែលទស្សនិកជនភាគច្រើនបានស្គាល់ថាជា ម៉ារីម៉ា។

ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស តារាស្រីរូបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថាជាស្រ្ដី ដែលមានសម្រស់ស្រស់ស្អាតជាងគេ ប្រចាំប្រទេសហ្វីលីពីនថែមទៀតផង។ ម៉្យាងវិញទៀត បើទោះបីជាអ្នកនាងមានកូន២ហើយក្តី ក៏Marian Rivera នៅតែលេចធ្លោនិងមានប្រជាប្រិយភាពខ្លាំងមិនចាញ់ពេលមុនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង បើក្រឡេកទៅមើលរូបសម្ផស្ស របស់នាងតារាស្រីសាច់ចាំវ័យ៣៧ឆ្នាំរូបនេះវិញ គឺមិនមានការប្រែប្រួលនោះទេ ព្រោះថាមើលទៅនាងកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្នកម្ដាយកូន២រូបនេះបានប្រារព្ធពិធីគម្រប់ខួបចូលវ័យ៣៧ឆ្នាំ បានបង្ហាញវត្តមាននៅលើបណ្ដាញសង្គម និងមានស្ទាយ៍តុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌.ស ដែលមានលក្ខណៈសាមញ្ញៗ អមដោយស្នាមញញឹមដ៏ស្រស់ស្រាយទៀតនោះ បានឆាបយកបេះដូងហ្វេនៗ មិនតិចនាក់នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera
Marian Rivera និងកូនស្រី
Marian Rivera និង គ្រួសារ
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]