កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី ១៣ ខែសីហា តំណាងចុងចោទរបស់លោក Yang Hyun Suk បានចូលរួមសវនាការនៅតុលាការដំបូងក្នុងសំណុំរឿងបន្តរបស់អតីត CEO ផលិតកម្ម YG រូបនេះ ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតការប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់អតីតសមាជិក B.I ក្រុមចម្រៀងបុរស iKON។
ជាក់ស្តែងអ្នកតំណាងផ្នែកច្បាប់របស់ Yang Hyuk Suk បានចូលរួមសវនាការលើកដំបូងនៃសំណុំរឿងនេះហើយបានបដិសេធរាល់ការចោទប្រកាន់ដែលថា Yang Hyuk Suk គម្រាមកំហែងអ្នកផ្តល់ព័ត៌មាន «A» ដោយព្យាយាមបិទបាំងការប្រើប្រាស់គ្រឿងញៀនរបស់ B.I និងរារាំងប៉ូលីស ព្យាយាមបិទបាំង មិនឱ្យស៊ើបអង្កេតរឿងក្តីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ភាគីរបស់ Yang Hyun Suk បានបញ្ជាក់ថា វាជាការពិតដែលថាចុងចោទបានជួបជាមួយ លោក «A» ហើយពួកគេបាននិយាយជាលក្ខណៈឯកជន ប៉ុន្តែមិនមានការគម្រាមកំហែង ឬបង្ខំណាមួយបានកើតឡើយ ជាពិសេសនោះ អ្នកតំណាងក៏បានបន្ថែមថា នឹងសំណុំរឿងណា ក៏ដូចជាករណីផ្សេងទៀត ដែលមិនទាក់ទង មិនត្រូវចោទសួរនោះទេ។
ទោះជាយ៉ាងណា សវនាការបន្ទាប់របស់តុលាការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែកញ្ញា។ លោក Yang Hyun Suk នឹងមិនតម្រូវឱ្យចូលរួមសវនាការបន្តទៀតឡើយរហូតដល់ថ្ងៃសេចក្តីសម្រេចចុងក្រោយរបស់តុលាការ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]