ថៃ៖ បង្កជាភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រឥតឈប់ឈរ ចំពោះការបើកបង្ហាញរូបភាព ពី តារា Net Idol Sitang ហៅ យាយគ្រវីសក់ ក្រោយពីការវះកាត់កែសម្ផស្សថ្មី ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមក៏ដូចជាចង់ឃើញពីភាពប្រែប្រួលទៅលើមុខមាត់របស់តារារូបនេះ។ 

ដោយឡែក ថ្មីៗនេះ Sitang ស្រាប់តែបានបង្ហាញពីរូបថត មុននិងក្រោយពេលកែសម្ផស្ស ដែលបានបង្ហាញឲ្យឃើញពីភាពខុសប្លែកគ្នាយ៉ាងច្បាស់ៗ បន្ទាប់ពីឆ្លងកាត់ការវះកាត់ជាច្រើនកន្លែង ដូចជា ពង្រីកថ្ងាស ការកាត់ថ្គាមរាងអក្សរ V ការកែឆ្អឹងថ្ពាល់ និងការវះកាត់ច្រមុះ ជាដើម។ ម៉្យាងវិញទៀត ជាមួយនឹងរូបភាពស្រឡាងមួយនេះ Sitang ក៏បានធ្វើឲ្យការ Make up តែងមុខលើកសម្រស់ឲ្យកាន់តែមានភាពលេចធ្លោជាងមុនទៅទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្នកគាំទ្រជាច្រើនក៏បានមកបញ្ចេញមតិកោតសរសើរ ចំពោះការផ្លាស់ប្តូរនេះ ដែលមានភាពស្រស់ស្អាត ល្អប្រសើរជាងមុន ព្រមទាំងមិនគួរឱ្យជឿទេថា Sitang ក្នុងវ័យប្រហែលជិត ៦០ ឆ្នាំ អាចធ្វើការផ្លាស់ប្តូរច្រើនទៅលើសម្រស់របស់ខ្លួន៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​

Sitang
រូបភាពមុននិងក្រោយកែ របស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]