ចិន៖ កាលពីថ្ងៃទី ១២ ខែសីហាទំព័រ ១៦៣ បានរាយការណ៍មក ថានៅឆ្នាំ ២០១៧ តារាសម្តែងស្រី Jing Tian និង តារាសម្តែង Aarif Rahman បានចូលរួមសម្តែងក្នុងខ្សែភាពយន្ត «Extreme Guest Gypsy» បានស៊ីថ្លៃប្រាក់ឈ្នួល ជាមួយតម្លៃថ្លៃមិនគួរឲ្យជឿ។

ជារួម Sina បានបន្ថែមថាភាពយន្តមួយនេះ ត្រូវបានបញ្ចប់ដំណើរការថតជាស្ថាពរ តែទោះយ៉ាងណាខ្សែភាពយន្តនេះមិនអាចចាក់បញ្ចាំងបានទេ ក្រោយពេលផលិតករ ត្រូវបានអ្នកវិនិយោគិន មិនបានបង់លុយឱ្យទាំងស្រុងក្នុងការផលិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង យោងតាមសាលដីការបស់តុលាការស៊ីវិល បានឲ្យដឹង តម្លៃថ្លៃឈ្នួលរបស់ តារាសម្តែងប្រុសស្រី ដែលត្រូវបានឲ្យដឹងថា Jing Tian ទទួលបានប្រាក់ចំនួន ៨០ លានយ័ន (១២.៣ លានដុល្លារ) ចំណែក Aarif Rahman ទទួលបាន ៥០ លានយ័ន (៧.៧ លានដុល្លារ) ។

លើសពីនេះ ទំព័រ ១៦៣ បានអត្ថាធិប្បាយថាប្រាក់កម្រៃរបស់តារាស្រីនេះ នេះពិតជាខ្ពស់ពេក ហើយធ្វើឱ្យសាធារណជនក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើល ខណៈដែល កាលពីឆ្នាំ ២០១៧ រូបនាងមិនមែនជាតារាដែលជាប់ចំណាត់ថ្នាក់ A នោះទេ ទោះយ៉ាងណា នាងបានទទួលប្រាក់ខែ លើសរាប់សិបលានយ័ន បើប្រៀបធៀបជាមួយសិល្បករដែលមានឈ្មោះល្បីក្នុងស្រុកមួយចំនួនជាដើម៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Jing Tian
Jing Tian
Jing Tian
Jing Tian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]