ភ្នំពេញ៖ ក្រោយពីមានផ្ទុះការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ (Delta) នៅទីតាំងសង្កាត់ចាក់អង្រេក្រោមរួចមក ពេលនេះក្រុមគ្រូពេទ្យបានធ្វើការយកសំណាកប្រជាពលរដ្ឋដែលនៅក្បែរៗនោះមក ពិនិត្យ និងវិភាគសំណាក ដោយទទួលបានលទ្ធផលហើយ។
ដោយឡែក កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានចុះទៅធ្វើតេស្តដល់ប្រជាពលរដ្ឋ ចំនួន ៧០នាក់ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៧០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឺកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនអោយសោះ ត្រូវចេះផ្លាស់ប្តូរទំលាប់រស់នៅរបស់ខ្លួន ជាពិសេសក្នុងកំឡុងពេលវីរុសបម្លែងខ្លួនថ្មី (Deta) កំពុងតែមានវត្តមានបណ្តើរៗ ក្នុងប្រទេសកម្ពុជា៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]