ទោះបីជាមិនមានអាហារជាក់លាក់តែមួយមុខណាមួយអាចប្រឆាំងនឹងជំងឺមហារីកបានមែន តែការមានរបបអាហារចម្រុះមុខដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ បញ្ចូលគ្នា ជាវិធីសាស្រ្តល្អមួយក្នុងការការពារយើងពីហានិភ័យកើតជំងឺមហារីក។
ចង់កាត់បន្ថយហានិភ័យកើតជំងឺកាចសាហាវមួយនេះ គួរពិចារណារបបអាហារដូចខាងក្រោមនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. របបអាហារមានបន្លែ ផ្លែឈើចម្រុះ
បន្លែ និងផ្លែឈើ គឺ សម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ ដែលត្រូវគេគិតថាអាចមានសមត្ថភាពជួយកាត់បន្ថយហានិភ័យជំងឺមហារីកជាក់លាក់មួយចំនួន។ ការញ៉ាំអាហារដូចជាបន្លែ និងផ្លែឈើច្រើន នឹងធ្វើឲ្យយើងមិនសូវញ៉ាំជាតិស្ករច្រើន។ ជំនួយឲ្យការញ៉ាំអាហារសម្បូរ ដោយស្ករកែច្នៃ យើងគួរងាកមកញ៉ាំផ្លែឈើវិញ សម្រាប់អាហារសម្រន់។
របបអាហារសម្ពូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ ជាប្រភេទអាហារគេជឿថាអាចជួយប្រឆាំងនឹងជំងឺមហារីក។
២. ញ៉ាំតែបៃតង
តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជាផ្នែកមួយសំខាន់ក្នុងរបបអាហារប្រឆាំងនឹងជំងឺមហារីក។ តែបៃតងទំនងជាអាចជួយការពារជំងឺមហារីកថ្លើម សុដន់ លំពែង សួត បំពង់អាហារ និងស្បែក។ អ្នកស្រាវជ្រាវបានរកឃើញថាសារធាតុគីមីម្យ៉ាងឈ្មោះថា epigallocatechin-3 gallate នៅក្នុងតែបៃតង អាចមានសកម្មភាពប្រឆាំងអង់ហ្សីមបង្កការលូតលាស់មហារីក។ ក្នុងតែបៃតងមួយពែង មានផ្ទុកគ្រឿងផ្សំសារធាតុប្រឆាំងដុំសាច់ចន្លោះពី១០០ទៅ២០០មិល្លីក្រាម។
៣. ញ៉ាំប៉េងបោះឲ្យបានច្រើន
ការសិក្សាជាច្រើនបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene នៅក្នុងផ្លែប៉េងប៉ោះ អាចថាមានគុណប្រយោជន៍ខ្ពស់ជាង beta-carotene ,alpha-carotene និងវីតាមីនE ផង។ សារធាតុ lycopene ជាប្រភេទអាហារអាចប្រឆាំងនឹងជំងឺមហារីក ដែលអាចជួយការពារយើងពីជំងឺមហារីកជាក់លាក់មួយចំនួនដូចជាជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសួត។
៤. ខ្ទឹមស និងខ្ទឹមបារាំង
ការសិក្សាបានរកឃើញថាខ្ទឹមស និងខ្ទឹមបារាំង អាចមានសមត្ថភាពបញ្ឈប់ព័ត៌មានរបស់សារធាតុបង្កជំងឺមហារីកនៅក្នុងរាងកាយ ពិសេសនៅពោះវៀនធំ ថ្លើម និងសុដន់។ នៅក្នុងខ្ទឹមបារាំង និងខ្ទឹមស ត្រូវគេដឹងថាមានផ្ទុកសារធាតុស្ពាន់ធ័រសកម្ម ដែលអាចការពារជំងឺមហារីកបាន។
៥. ញ៉ាំត្រី
ខ្លាញ់នៅក្នុងត្រីមានផ្ទុកអាស៊ីដខ្លាញ់អូនមេហ្គា៣ ដែលអាស៊ីដខ្លាញ់ប្រភេទនេះ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។ បើសិនជាគ្នាយើងមិនសូវមានទម្លាប់ញ៉ាំត្រីទេ គួរចាប់ផ្ដើមពីពេលនេះទៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]