ភ្នំពេញ៖ ចាប់តាំងជាប់ចំណាត់ថ្នាក់ Freshie លេខ១រួច កម្លោះសង្ហា ទ្រី តារាវុធ កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈរហូតមានការងារច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត គេតែងតែឃើញតារារូបនេះតែងតែទទួលបានតំណែងជាតួឯកប្រុសសឹងតែគ្រប់ខ្សែភាពយន្តតែម្ដង។ មូលហេតុដែលលោកអាចមានក្លាយជាតួឯកបាន ក៏ព្រោះតែមានទាំងសមត្ថភាព និងរូបសម្បត្តិស្អាតផងដែរ។
ជាមួយគ្នានេះដែរ ស្របពេលការងារសិល្បៈកាន់តែជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ថ្មីៗនេះ លោក ទ្រី តារាវុធ បានសាងសង់ផ្ទះថ្មីយ៉ាងស្កឹមស្កៃ ព្រមទាំងមានរចនាម៉ូតផ្ទះយ៉ាងល្អប្រណីត។ លើសពីនេះទៅទៀត ផ្ទះរបស់លោកបានសង់នៅទីធ្លាធំទូលាយ ក្នុងបរិយាកាសយ៉ាងស្រស់ស្រាយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះលោក ទ្រី តារាវុធ បានបើកបង្ហាញទិដ្ឋភាពក្នុងផ្ទះ ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗចំហរមាត់គ្រប់គ្នា ខណៈទិដ្ឋភាពក្នុងផ្ទះរបស់តារាប្រុសរូបនេះ មានការរចនាឡើងយ៉ាងស្រស់ស្អាត។ ម្យ៉ាងគ្រប់ជ្រុងនៃបន្ទប់នីមួយៗ លោកបានដេគ័រ និងតុបតែងដាក់គ្រឿងសង្ហារិមបានយ៉ាងល្អគួរឲ្យសរសើរ។ មិនតែប៉ុណ្ណោះ បើក្រឡេកមើលទេសភាពខាងក្រៅផ្ទះវិញ ក៏មិនណយដែរ ដោយកម្លោះសង្ហារូបនេះ តុបតែង និងដាំដើមឈើ ព្រមទាំងផ្កាដើម្បីលំអរទីធ្លាបានយ៉ាងស្អាតតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]