តារាកម្សាន្ត៖ បើនិយាយដល់ឈ្មោះរបស់តារាប្រុសល្បីៗទាំង ៤នាក់ខាងក្រោម ច្បាស់ណាស់ថា គ្រប់គ្នាច្បាស់ជាស្គាល់យ៉ាងជាក់ ព្រោះពួកគេសុទ្ធសឹងតែជាអាដលក្នុងដួងចិត្តមហាជនជាច្រើន។ ហើយនាពេលកន្លងមក រាល់ការងារសិល្បៈរបស់ពួកគេ ស្ទើរតែអាចនិយាយបានថា សុទ្ធតែបង្ហាញឲ្យឃើញពីភាពប៉ិនប្រសប់ ទាក់ទាញចិត្តអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្តជាហូរហែ។
យ៉ាងណាមិញ ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាប្រុសទាំង ៤នាក់ នៅ៤ប្រទេសទាំងនេះ បែរជាបែកធ្លាយព័ត៌មានអាស្រូវ ពាក់ព័ន្ធនឹងរឿងខុសច្បាប់នានា រហូតដល់ថ្នាក់ជាប់ពន្ធនាគារយ៉ាងគួរឲ្យអាម៉ាស់។ បែបនេះហើយ ទើបបានជាបណ្ដាមហាជន ក៏ដូចជាអ្នកគាំទ្រ ពិតជាមានក្ដីខកចិត្ត និងនឹកស្មានមិនដល់ មិនគួរណាអាយដលរបស់ពួកគេដាច់ចិត្តធ្វើរឿងទាំងនោះសោះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថា មានតារាណាខ្លះ ទស្សនារូបភាពខាងក្រោម៖
១.យិត មាសឧស្សាហ៍ (អេដវីន)
កាលពីប៉ុន្មានខែមុន តារាសម្ដែងខ្មែរដ៏ល្បីឈ្មោះរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ទាក់ទងនឹងរឿងប្រើអំពើហិង្សារដាក់គូស្នេហ៍របស់លោក រហូតបណ្ដាលឲ្យមានរបួសស្ទើរពេញរាងកាយ។ មិនយូរ តារាប្រុសរូបនេះ ក៏ត្រូវបានជនរងគ្រោះប្ដឹង និងត្រូវបានបញ្ជូនទៅពន្ធនាគារ ព្រៃស។


២.ToyToy Thanaphat
កាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ហ្វេនៗមានការស្លុតចិត្តជាខ្លាំង ក្រោយឮដំណឹងតារាសម្ដែងថៃវ័យក្មេងរូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងរឿង លោកបានចាក់សម្លាប់មិត្តស្រីរបស់ខ្លួនចំនួនជាង ២០កាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងផ្ទះ។ ក្រោយមក រហូតមកទល់ពេលនេះ ToyToy កំពុងដេកគុកព្រោះតែទង្វើដ៏ឃោរឃៅរបស់ខ្លួន។


៣.Kris Wu
ពេលវេលាជិតមួយខែទៅហើយ ដែលតារាចម្រៀងសញ្ជាតិចិនកាត់កាណាដា អតីតក្រុម EXO រូបនេះ ត្រូវបានចាប់ខ្លួន ព្រោះពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ។ ហើយបើតាមប្រភពបរទេសខ្លះ បានចេញផ្សាយថា Kris អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូត ១០ឆ្នាំ ឯណោះ ខណៈពេលនេះរឿងក្ដីនៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ។ ក្រោយដឹងដំណឹងនេះ គ្រប់គ្នាដែលស្រលាញ់ចូលចិត្តរូបលោក ពិតជាមានក្ដីខកចិត្តមិនតិចនោះទេ។

៤.Seungri
កាលពីឆ្នាំ ២០១៩ តារាប្រុសកូរ៉េក្រុម BIGBANG រូបនេះ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន ដូចជា បទសញ្ចារកម្ម និងការជួញដូរផ្លូវភេទ ការកិបកេងលុយអាជីវកម្ម ការប៉ុនប៉ងបំផ្លាញភស្តុតាង ការចែកចាយវីដេអូថតចម្លង ការថតវីដេអូខុសច្បាប់ ការលេងល្បែងខុសច្បាប់ជាដើម។ ហើយថ្មីៗនេះតុលាការទើបតែសម្រេចកាត់ទោស ឲ្យតារារូបនេះ ជាប់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាសាច់ប្រាក់រហូតជិត ១លានដុល្លារ។ យ៉ាងណាមិញ រឿងនេះក៏នៅមិនទាន់ដោះស្រាយដាច់ស្រេចនៅឡើយដែរ ព្រោះហ្វេនៗមួយចំនួនយល់ថា ការចោទប្រកាន់នោះ សុទ្ធតែមិនទាន់មានភស្តុតាងច្បាស់នៅឡើយ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]