យល់ដឹង: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹក បង្ហាញពីដើមចេកដ៏ធំខ្ពស់ រីឯផ្លែវិញទៀតសោតមានទំហំធំ ប៉ុនផ្លែល្ហុង ដែលខុសប្លែកទាំងស្រុងពីដើមចេកក្នុងស្រុក រហូតធ្វើឲ្យផ្ទុះការងើយឆ្ងល់តើថាដើមចេកមួយនេះមានប្រភពដាំដុះនៅឯណា?
យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ Wild Free នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការបានបង្ហាញប្រាប់យ៉ាងដូច្នេះថា ដើមចេកធំជាងគេបំផុតនៅលើពិភពលោកមានទីតាំងនៅប្រទេសប៉ាពូញូគីនេ (គីនេថ្មី) ដោយស្លឹករបស់វាអាចមានប្រវែងដល់ទៅ ២,៥ ម៉ែត្រ ហើយទំហំរបស់ចេកទុំមានទំហំប្រហាក់ប្រហែលទៅនឹងទំហំរបស់ទារកទើបនឹងកើតមកដូច្នោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ប្រទេសប៉ាពូញូគីនេ ឬគីនេថ្មី ជាប្រទេសដីកោះ មានទីតាំងស្ថិតនៅទ្វីបអូសេអានី ជាប់កោះប៉ាពួ ប្រទេសឥណ្ឌូនេស៊ី និងមានប្រជាជនចំនួន ៨៩៣៥០០០នាក់(ការប៉ាន់ស្មានឆ្នាំ២០២០)៕
ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]