ហុងកុង៖ កាលពីជាង ១ខែមុន បេក្ខនារីប្រកួតបវរកញ្ញាហុងកុង នាងមានឈ្មោះថា Kirsten Fok បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាច្រើន ដោយសារតែរូបរាងរបស់នាង ធាត់ មិនស្អាត មើលទៅមុខចាស់ជាងអាយុ រហូតគ្រប់គ្នាបង្អាប់ថា មុខចាស់ដូចម៉ាក់មីងថែមទៀតផង ខណៈពេលនេះនាងទើបតែមានអាយុ ១៩ឆ្នាំសោះ។

យ៉ាងណាមិញ ក្រោយមានការរឹះគន់បែបនេះ មិនយូរនាងក៏ធ្លាក់ពីកម្មវិធីប្រកួត។ ប៉ុន្តែដោយសារតែ Kirsten Fok ចេះកំប្លែង មានសម្លេងផ្អែមល្ហែម និងមានចរិតស្លូតបូតមកពីធម្មជាតិ ទើបមហាជនមួយចំនួននៅតែគាំទ្រនាងជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេស ថ្មីៗនេះ Kirsten Fok ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយរបស់ TVB។ ដោយក្នុងនោះយើងឃើញថា ការបង្ហាញខ្លួនបស់នាងលើកនេះ ពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងនឹកស្មានមិនដល់។ ព្រោះនាងចេះតុបតែងមុខបានយ៉ាងស្អាត រៀបចំសម្លៀកបំពាក់បានយ៉ាងសមសួន មើលទៅស្អាតប្លែកជាងកាលពីមុនឆ្ងាយតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Kirsten Fok
Kirsten Fok
Kirsten Fok
រូបថ្មី Kirsten Fok
រូបថ្មី Kirsten Fok

ប្រភព៖ Zing news

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]