អាហ្សង់ទីន៖ ជនអនាមិកប្រើប្រាស់បណ្តាញសង្គម ម្នាក់នៅលើគេហទំព័រ Mercado Libre របស់អាហ្សង់ទីន បានប្រកាសដាក់លក់កន្សែងជូតទឹកភ្នែក ដែលពួកគេអះអាងថា Leo Messi បានប្រើក្នុងពេលថ្លែងសុន្ទរកថាលាគ្នានៅទីក្រុងបាសេឡូណា។

ក្រដាសជូតទឹកភ្នែកនោះ មានតម្លៃ ១ លានដុល្លារ ដោយមានការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសអាហ្សង់ទីន។ នៅក្នុងការពិពណ៌នាអំពីផលិតផល វាត្រូវបានបញ្ជាក់ថាកន្សែងដៃមានផ្ទុកនូវសារធាតុហ្សែនរបស់ Messi។ ពួកគេក៏ពណ៌នាក្រដាសនោះថា“ ជ្រីវជ្រួញប៉ុន្តែស្ថិតក្នុងស្ថានភាពល្អ” ។
គួររំលឹកដែរថា កីឡាករ Messi បានចាប់ផ្តើមយំសូម្បីតែមុនពេលចាប់ផ្តើមសន្និសីទកាសែតរបស់គាត់នៅឯ Camp Nou ហើយប្រពន្ធរបស់គាត់ឈ្មោះ Antonella បានប្រគល់កន្សែងអោយលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបផងដែរថា កីឡាករ Messi បានចាកចេញពីក្លឹបអេស្ប៉ាញ Barcelona ដោយគ្មានតម្លៃខ្លួនទៅក្លិបបារាំង Paris Saint-Germain (PSG) ប៉ុន្តែ PSG បានផ្តល់ថ្លៃពលកម្ម ៤១លានដុល្លារ ក្នុងមួយឆ្នាំៗ ជាមួយលក្ខខណ្ឌកិច្ចសន្យា ២ឆ្នាំ និងអាចបន្ថែមមួយឆ្នាំបន្តទៀត៕

​ប្រភព៖ freenews, tribuna 

Lionel Messi
Lionel Messi
Lionel Messi
Lionel Messi
តម្លៃក្រដាសជូតទឹកភ្នែករបស់ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]