បរទេស៖ កាលពីថ្ងៃទី ១៣ ខែសីហា ម្សិលមិញនេះ ប្រភពបរទេសបានរាយការថា លោក Patrick Nissen ដែលត្រូវជាអ្នកគាំទ្ររាប់សិបឆ្នាំម្នាក់របស់តារាចម្រៀង Taylor Swift ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗ ដោយសារតែបុរសម្នាក់នេះ បានលបលួចព្យាយាមសម្រុកចូលទៅក្នុងផ្ទះល្វែងរបស់តារាចម្រៀង Taylor Swift នៅអគារស្នាក់នៅ TriBeCa ។

ក្នុងហេតុការនេះទៀតសោត សន្តិសុខនៅអគារស្នាក់នៅរបស់ Taylor Swift ក៏បាននិយាយថាលោក Patrick Nissen នេះបានព្យាយាមសម្រុកចូលផ្ទះរបស់ Swift នៅវេលាម៉ោង ៧:៥៥ នាទីព្រឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាក្សីបានឃើញនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលចូលទៅក្នុងអាគារផ្ទះល្វែង បុរសម្នាក់នេះគេមានឬកពារប្លែកៗណាស់ៗ ហើយមានទឹកមុខមិនធម្មតា និងអង្គុយក្រវីក្បាលចុះឡើងៗនៅតាមចិញ្ចើមផ្លូវនិយាយម្នាក់ឯងដូចមនុស្សបាត់បង់សតិយ៉ាងដូច្នោះ។ ហើយបន្ទាប់មកទៀត គេក៏បានចោលភ្នែកសម្លឹកទៅមើលមនុស្សម្នានៅជុំវិញនោះ ដោយកែវភ្នែកក្រឡេបក្រឡាប់ៗ ហើយក៏បន្តសកម្មភាពសម្រុកស្ទុះចូលទៅក្នុងអគារនោះតែម្ដង។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ Taylor Swift មិនមានការអើពើលើរឿងនេះសូម្បីបន្តិច តែបើយោងតាម សមត្ថកិច្ចបានឲ្យដឹងថា បុរសវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួនហើយ និងកំពុងសាកសួររឿងហេតុពីគេនៅក្នុងបន្ទប់សាកសួរចម្លើយ៕

Taylor Swift
ជនជាប់ចោទ
កន្លែងកើតហេតុ

ប្រភព៖ Zing news

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]