ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ដ៏ពេញនិយមមួយនៅក្នុងរង្វង់សិល្បៈ រវាង តារាស្រី Pooklook Fonthip និង លោក Mike ដែលតែងតែមានពេលវេលាដ៏ផ្អែមល្ហែមលើកមកបង្ហាញនៅលើបណ្ដាញសង្គមឲ្យហ្វេនៗទស្សនាយ៉ាងជក់ចិត្ត ប៉ុន្តែថ្មីៗនេះ តារាស្រី Pooklook ក៏បានចេញប្រកាសថា រវាងនាងនិងគូស្នេហ៍ បានត្រឹមតែជាមិត្តនឹងគ្នាទៅវិញ។
នៅក្នុងនោះដែរ នៅក្នុងកម្មវិធីសម្ភាសន៍មួយ តារាសម្ដែងស្រី Pooklook បានយល់ព្រមបើកចំហជាលើកដំបូង បន្ទាប់ពីមិនទទួលយកការងារនៅក្នុងសិល្បៈកម្សាន្តអស់រយៈពេល ២ ខែមកហើយ ដោយរូបនាងបានរៀបរាប់ទាំងទឹកភ្នែក ពីការជួបព្យុះភ្លៀងនៅក្នុងជីវិត បង្ហាញពីអាការៈរបស់ម្ដាយខ្លួនបន្ទាប់ពីមានគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែផ្ដោតអារម្មណ៍នោះគឺ Pooklook ថែមទាំងបានប្រកាស ស្នើសុំកាត់បន្ថយស្ថានភាពនៃទំនាក់ទំនងស្នេហារវាងនាង និង លោក Mike មកនៅត្រឹមតែជាមិត្តភក្តិនឹងគ្នា ព្រមទាំងជឿជាក់ថា នេះគឺជាគំនិតដ៏ល្អបំផុត ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាវទាំងនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រ រួមទាំងមិត្តៗរបស់នាងជាច្រើនទៀត បានផ្ញើការលើកទឹកចិត្ត ចំពោះនាងគ្រប់ៗគ្នា ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]