តៃវ៉ាន់៖ កាលពីថ្មីៗនេះ យោងតាមប្រភពមួយបានឲ្យដឹង តារាសម្ដែងស្រីល្បីឈ្មោះ Ruby Lin ហៅ ចៀវៃ ព្រមទាំងស្វាមីរបស់នាង បានបង្ហោះរូបថតដ៏សប្បាយរីករាយនៅថ្ងៃ ទិវានៃក្តីស្រឡាញ់របស់ប្រជាជនចិន ។

ក្នុងនោះដែរ តារាស្រីរូបនេះរួមទាំងស្វាមីរបស់នាង លោក Wallace Huo បានទៅកម្សាន្តចំណាយពេលជាមួយគ្នានៅក្នុងហាងកាហ្វេមួយកន្លែង ដោយនៅលើទំព័រផ្ទាល់ខ្លួន Ruby Lin បានបង្ហាញឲ្យឃើញពីរូបនាង ព្រមទាំងស្វាមី តាមរយៈកញ្ចក់ឆ្លុះ ថែមទៀតផង។ យ៉ាងណាមិញ នេះក៏អាចបញ្ជាក់បានថា ទំនាក់ទំនងប្ដីប្រពន្ធមួយគូនេះនៅតែមានភាពល្អប្រសើរ និងមានភាពផ្អែមល្ហែមនឹងគ្នាគ្មានការផ្លាស់ប្តូរនោះទេ បើទោះជាមានពាក្យចចាមអារ៉ាមសង្ស័យពីការប្រេះឆាមិនឈប់ឈរក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលថ្ងៃទី ៣១ ខែកក្កដា កន្លងទៅនេះ គូស្វាមីភរិយាតារាមួយគូនេះ ក៏បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ របស់អ្នកទាំងពីរ ប៉ុន្តែដោយសារតែគ្មានសកម្មភាពអបអរ ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរ។ ដោយឡែក តាមរយៈការណាត់ជួបគ្នាដ៏រ៉ូមែនទិកលើកនេះ ក៏អាចអះអាងបានថា ជីវិតនៅក្នុងគ្រួសាររបស់តារាស្រី Ruby Lin នៅតែមានក្ដីសុខពោរពេញដោយភាពរីករាយ ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
រូបភាព Ruby Lin និង ស្វាមី ណាត់គ្នាក្នុងហាងមួយកន្លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]