បរទសេ៖ កាលពី ថ្ងៃទី ១៣ ខែសីហាសារព័ត៌មាន Daily Mail បានរាយការណ៍ថាលោកស្រី Angelina Jolie បានចំណាយពេលល្ងាច នៃពាក់កណ្តាលសប្តាហ៍ជាមួយកូនប្រុសរបស់នាងឈ្មោះ Pax Thien ពោលគឺម្តាយនិងកូនប្រុសរូបនេះ ទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានផ្កាយប្រាំនៅ Nobu ទីក្រុង Angeles សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ យោងតាមអ្នកថតរូបបានអោយដឹងថា Angelina Jolie និង Pax Thien ក៏បានការពារដោយពាក់ម៉ាស់ក្នុងអំឡុងពេលដើរដំណើរកម្សាន្តផងដែរ ដោយតារាសម្តែងភាពយន្ត Maleficent និងកូនប្រុស ការពារសុខភាពរបស់ពួកគេចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃកូវីដ -១៩ Delta នៅទីក្រុងឡូសអេនជឺឡេស។។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីរូបនេះ តែងតែចំណាយពេលជាមួយកូនៗ របស់នាងចាប់តាំងពីនាងលែងលះជាមួយ Brad Pitt ក្នុងនោះកាលសប្ដាហ៍មុន Angelina Jolie បានទៅមើលតន្ត្រីជាមួយកូនស្រីជនជាតិស្បែកខ្មៅ Zahara បន្ទាប់ពីធ្វើដំណើរកម្សាន្តនៅប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។ ទន្ទឹមនឹងនេះ គេតែងសង្គេតឃើញអ្នកម្ដាយរូបនេះតែលេចមុខនៅក្បែរកូនៗជានិច្ច ប៉ុន្តែភាគច្រើនមិនសូវជាឃើញជាមួយនឹងកូនស្រីបង្កើតនោះទេ ?

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និង កូនៗ
Angelina Jolie និង កូនស្រីចិញ្ចឹម 
Angelina Jolie និង កូនប្រុសចិញ្ចឹម 
Angelina Jolie និង កូនប្រុសចិញ្ចឹម 

ប្រភព៖zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]