កូរ៉េខាងត្បូង៖ ជាការពិតណាស់ ដោយសារតែទេពកោសល្ យនិងភាពស្រស់ស្អាតល្អឥតខ្ចោះនិងរាងកាយដ៏ល្អរបស់នាង Suzy គឺជាស្ពានមានតំលៃបំផុត ដែលតារាស្រីរូបនេះបានជោគជ័យលើវិថីឧស្សាហកម្មកម្សាន្ដកូរ៉េ ថែមទាំងទាក់ទាញពីម៉ាកល្បីៗជាច្រើនក្នុងការថតស្ពតផ្សេងៗ។

ជាក់ស្ដែង កាលពីថ្ងៃទី ១៣ ខែសីហាតួស្រីក្នុងរឿង«nation's first love» បានចូលរួមព្រឹត្តិការណ៍មួយនៅម៉ាក Dior ហើយបានធ្វើឱ្យមនុស្សម្នាស្ទើរតែឆ្កួតវង្វេងនឹងរូបភាពដ៏ស្រស់ស្អាតរបស់នាង។ ដូចអ្វីដែលបានរំពឹងទុកថា ជាទេពធីតាសម្រស់ដ៏មានប្រជាប្រិយបំផុតមួយនៅក្នុង Kpop កញ្ញា Suzy ងាយនឹងទទួលបានការចាប់អារម្មណ៍ ជាមួយទឹកមុខដ៏ល្អរបស់នាង ពោលគឺមើលយូរកាន់តែលង់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រូបរាងដ៏ស្រស់ស្អាតផ្អែមល្ហែមនិងសុភាពរាបសាររបស់ Suzy ក្នុងឈុតអាវស​សំយ៉េសស្មាបូករួមនឹងសំពត់ខ្មៅមួយនេះ ដែលធ្វើឲ្យរាជនីសម្រស់រូបនេះ ប្រៀបដូបទេពអប្សរ ជាហេតុធ្វើឱ្យអ្នកនិយមលេងអ៊ិនធឺណែតមិនអាចដាក់ភ្នែកចុះពីនាងបានទេ។ បើទោះបីជាមើលទៅការស្លៀកពាក់មានតែពីរពណ៌សខ្មៅសាមញ្ញ ប៉ុន្តែនៅតែស្រស់ស្អាតនិងទាក់ទាញជាខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

Suzy 
Suzy 
Suzy 
Suzy 
Suzy 
Suzy 
Suzy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]