កូរ៉េខាងត្បូង៖ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៉ីនធឺណែត បានធ្វើការចុះផ្សាយ​នៃរូបភាពរបស់តារាស្រី Rosé សមាជិកក្រុម BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់និយមលេងបណ្តាញសង្គម ចំពោះរូបរាងនាងដែលមានរាងស្លីមស្អាតជាងមុន។

ជាក់ស្តែង នៅថ្ងៃទី ១៤ ខែសីហា ការបង្ហោះមួយនៅលើសហគមន៍អនឡាញដ៏ពេញនិយមក្នុងស្រុក ទទួលបានការចាប់អារម្មណ៍បន្ទាប់ពីបានចែករំលែករូបភាពរបស់តារស្រីកើតឆ្នាំ ១៩៩៧រូបនេះ ដែលមានចំណងជើងដើមថា «រូបភាពនេះបង្ហាញថា Rosé ពិតជាស្គមប៉ុណ្ណា»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ការបង្ហោះនេះបង្ហាញពីរាងកាយស្ដើងស្លឹម របស់ Rosé បើប្រៀបធៀបទៅនឹងសមាជិកក្រុម BLACKPINK ផ្សេងទៀត ដែលត្រូវបានគេមើលឃើញថា នាងពិតជាស្គមខ្លាំងតែម្តង បើឈរផ្ទឹមជាមួយសមាជិកដទៃទៀត។

តែទោះជាយ៉ាងណា ជាមួយនឹងរូបភាពខាងលើការបង្ហោះនេះ អ្នកលេងអ៉ីនធឺណែតផ្សេងទៀត បានចែករំលែកគំនិតរបស់ពួកគេនៅក្នុងមតិយោបល់ដោយលើកឡើងថា ពិតជាភ្ញាក់ផ្អើលថា​ រូបនាងពិតជាស្គមខ្លាំង ថ្វីត្បិតដូច្នេះមែន  តារាស្រីរូបនេះ ក៏នាងនៅតែមើលទៅ សមឥតខ្ចោះជាមួយនឹងរាងតូចស្តើង នៅតែមានភាពលេចធ្លោ ទោះបីស្គមដូចឈឺចាក់ធ្មេញយ៉ាងណាក្តី៕

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖ 

Rosé
Rosé
Rosé
រូបដែលគេមើលឃើញ Rosé ស្គមខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]