ថៃ៖ គឺជាដំណឹងដ៏សោកស្ដាយមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រជាច្រើនចំពោះ តារាស្រី Newclear Hansa និងស្វាមីរបស់នាង លោក Djpetchja បន្ទាប់ពីតារាស្រីរូបនេះ បានសម្រេចចិត្តចេញមកប្រកាសនៅលើបណ្ដាញសង្គមពីការចែកផ្លូវគ្នាជាមួយនឹងស្វាមីនាងហើយ។
ទន្ទឹងនឹងការបង្ហោះដំណឹងមួយនេះ តារាស្រី Newclear ក៏បានបញ្ជាក់ថា នាងបានចែកផ្លូវគ្នាជាមួយស្វាមីខ្លួន លោក Djpetchja ដោយបានផ្លាស់ប្តូរ ឋានៈពីស្វាមីភរិយា មកនៅត្រឹមតែជា មិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះព្រមជាមួយននឹងការអះអាងថាគ្មានពាក់ព័ន្ធនឹងភាគីទី៣នោះទេ ម៉្យាងវិញទៀត អ្នកទាំងពីរនៅតែដើរតួនាទីជា ឪពុកម្តាយឲ្យបានល្អបំផុត សម្រាប់កូនប្រុសរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានជ្រាបហើយ បណ្ដាអ្នកគាំទ្ររបស់នាងជាច្រើន បានចូលមកប្រមូលផ្ដុំគ្នាបញ្ចេញមតិដើម្បីលើកទឹកចិត្តទៅវិញទៅមក ព្រមទាំងគោរពតាមនិងគាំទ្រចំពោះរាល់ការសម្រេចចិត្តរបស់តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]