ចិន៖ នៅព្រឹកព្រលឹមនេះ (ថ្ងៃទី ១៥ ខែសីហា) សារព័ត៌មានចិនធំៗ ជាច្រើនបានចែករំលែកព័ត៌មានអំពីការពិតដែលថាសមាគមសិល្បៈសម្តែងចិន បានចេញឯកសារមួយដែលធ្វើពហិការ ទៅដល់តារាសម្តែងកំពុងមានប្រជាប្រិយភាព Zhang Zhehan។ 

តួយ៉ាង ខ្លឹមសារនៃឯកសារនេះ បានស្តីបន្ទោស និងបានពិនិត្យមើលវិន័យសីលធម៌ដែលបានកំណត់ចំពោះតារាសម្តែង Zhang Zhehan ដោយសារតែរឿងអាស្រូវដ៏រសើបដែលត្រូវបានថ្កោលទោសកាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ថាខ្លឹមសារនៃឯកសារនេះសមាគម តម្រូវឱ្យសមាជិកធ្វើពហិការទៅដល់ Zhang Zhehan បង្ហាញអាកប្បកិរិយាមិនសមរម្យ ដែលឆ្លងកាត់បន្ទាត់ នឹងបានត្រូវទទួលការដាក់ទណ្ឌកម្ម អាចនិយាយបានថាមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ មានឯកសារចែងយ៉ាងច្បាស់ពីពាក្យ «ធ្វើពហិការ» ទៅលើសិល្បករដូចនោះទេ។

គួរបញ្ជាក់ផងដែរថារឿងអាស្រូវរបស់ តារាសម្តែងក្នុងរឿង «World of Honor» បានធ្វើឱ្យតារាសម្តែងបាត់បង់អ្វីៗទាំងអស់ បន្ទាប់ពីបានតែ ២ ថ្ងៃប៉ុណ្ណោះ។ ជាក់ស្តែង Weibo នៃគណនីផ្ទាល់ខ្លួនរបស់តារាសម្តែង និងគណនីស្ទូឌីយោរបស់តារាសម្តែងរូបនេះ ត្រូវបានបិទចោលជាផ្លូវការជាស្ថាពរផងទៀតផង។

ទៀតសោត រឿងអាស្រូវមួយនេះបានធ្វើឱ្យម៉ាកយីហោដែលតារាសម្តែងកើតឆ្នាំ ១៩៩១ មានក្នុងដៃ គិតត្រឹមរយៈពេល ៤ ម៉ោង ម៉ាកប្រ៊េនចំនួន ២៧ផ្សេងគ្នា បានប្រកាសដំណាលគ្នា បានធ្វើការបញ្ចប់កិច្ចសន្យាជាមួយតារាប្រុសរូបនេះ ដោយរូបភាពម៉ាក មានសញ្ញាសម្គាល់ក្រហមខ្វែង បានចែករំលែកនៅលើបណ្តាញសង្គមបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រោះ តែលឿនពេក មិនទទួលយកមិនបាន។

គួររំលឹកផងដែរថា តារាសម្តែង Zhang Zhehan បានទៅទស្សនាទីសក្ការបូជា Yasukuni នៅប្រទេសជប៉ុនហើយការប្រព្រឹត្តសកម្មភាព ខុសផ្សេងៗគ្នា។ ក្នុងនោះផងដែរ ទីសក្ការបូជានេះ ដែលជាកន្លែងតម្កល់ធាតុឧក្រិដ្ឋជន Grade A ដែលជាមេដឹកនាំជប៉ុនជំនាន់សង្រ្គាមលោកលើកទៅ ២ ដែលកាលនឹងកងទ័ពជប៉ុនបានសម្លាប់ជនជាតិចិនអស់ប្រមាណ ៣០ លាននាក់ជាហេតុដែលធ្វើឲ្យមហាជន មានការខឹងសម្បារជាខ្លាំង។

ហេតុដូច្នេះ ត្រូវបានគេ ជឿជាក់ថាអាកប្បកិរិយារបស់តារាសម្តែងរូបនេះ គឺមិនត្រឹមត្រូវទាំងស្រុង ថែមទាំងធ្ងន់ធ្ងរ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ជាតិប៉ុណ្ណោះទេ វាបានជះឥទ្ធិពលអាក្រក់ដល់ក្រុមយុវជនផងដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Zhang Zhehan
Zhang Zhehan
Zhang Zhehan
Zhang Zhehan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]