បរទេស៖ តារាចម្រៀងរ៉េប Cardi B បានធ្វើឱ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលនាងជូនកាដូ ទៅកូនស្រីរបស់នាង ដែលមានអាយុ ៣ឆ្នាំ ដែលបានបង្ហោះ នៅលើ Instagram របស់នាងកាលពីថ្ងៃអង្គារពីថ្មីៗនេះ។
ជាក់ស្តែង កាដូមួយនេះ បានធ្វើឲ្យកូនស្រីរបស់នាង មានអាយុ ៣ឆ្នាំរូបនេះ មើលទៅមានភាពសប្បាយ និងរំភើបនៅពេល ដែលទទួលជាកាបូបយីហោ Hermès ជាមួយនឹងតម្លៃលក់រាយរហូតដល់រាប់សិបម៉ឺន ដុល្លារឯណោះ សម្រាប់រូបគេចូលរៀនសាលាមតេយ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្វីដែលចាប់អារម្មណ៍ កាបូប Hermès ពណ៌លឿងនេះ ត្រូវបានរចនាខុសប្លែក ពីកាបូបដទៃ ដែលគេត្រូវបានរាយការណ៍មកថា បានចំណាយពេលជាង ១០០ ម៉ោងដើម្បីដាំគ្រីស្តាល់ពណ៌ឥន្ធនូចំនួន ៣០.០០០ គ្រាប់ នៅលើកាបូបដោយដៃ ដែលវាមានតម្លៃរហូតទៅដល់៤៨.០០០ ដុល្លារ។
យ៉ាងណាមិញ យោងទៅតាមប្រភពមួយបានរាយការណ៍មកថា Cardi បានទូរស័ព្ទ ទៅអ្នកជំនាញ ឯកទេសលើផលិតផល Hermès បន្ទាប់ពី Kulture កូនស្រីរបស់នាង ប្រទះឃើញកាបូបឥន្ធនូតូចមួយនៅក្នុងតុក្តតា ហើយបានសុំឲ្យ Custom ចេញជាម៉ូដបែបនេះតែម្តង៕
ប្រភព៖ billboard
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]