ថៃ៖ បន្ទាប់ពីបានទាក់ទងមើលចិត្តគ្នាអស់មួយរយៈ ស្រាបតែកាលពីថ្មីៗនេះ តារាស្រី Pat Napapa ក៏បានចេញមកបើកចំហអំពីស្ថានភាពនៃទំនាក់ទំនងរវាងនាង គូស្នេហ៍វ័យក្មេង លោក Got ដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។

នៅក្នុងនោះដែរ Pat Napapha បានបង្ហាញនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដោយបានបញ្ជាក់ថា នាងចង់កាត់បន្ថយឋានៈពីគូស្នេហ៍វ័យក្មេងរូបនេះ មកនៅត្រឹមតែជាមិត្តភក្តិនឹងគ្នា។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានលើកឡើងទៀតថា កាលពីមុន នាងធ្លាប់គិតថាខ្លួនឯងមានភាពឯកា ដូច្នេះទើបព្យាយាមនិយាយស្វែងយល់ចិត្ត ប៉ុន្តែនៅពេលដែល យើងមានទំនាក់ទំនងនឹងគ្នាទៅ គឺគ្រាន់តែមានអារម្មណ៍ថារូបនាងគ្រាន់តែចង់មានមិត្តភក្តិបន្ថែមទៀតតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ពេលនេះ Pat Napapa ក៏បានប្រាប់ទៅគូស្នេហ៍វ័យក្មេងរូបនេះដោយផ្ទាល់ថា អ្នកទាំងពីរ អាចធ្វើត្រឹមតែជាមិត្តនឹងគ្នា ដោយរូបនាងអាចទទួលយកបានត្រឹមនេះ ផងដែរ។ ជាពិសេស Pat Napapa ក៏បានបង្ហាញថា ការសម្រេចចិត្តមួយនេះគឺជារឿងសំខាន់ណាស់ ដោយសារតែមានរឿងជាច្រើនទៀតដែលនាងត្រូវទទួលខុសត្រូវ ម៉្យាងវិញទៀត សុភមង្គលនៅពេលនេះ គឺជាកូនប្រុសរបស់នាង ដោយរូបនាងផ្ទាល់មិនមានអារម្មណ៍អ្វីផ្សេងចំពោះបុរសណាម្នាក់ឡើយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa 
Got
Pat Napapa 
Pat Napapa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]