កោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ផ្អែកតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មានករណ៏ស្លាប់ បុរសនិងស្ត្រីជនជាតិខ្មែរ ជាអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ ដូចខាងក្រោម ៖

១. មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ ចាន់ ភារៈ អាយុ៣៧ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលសម្រាកព្យាបាលនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ និងបានទទួលមរណភាព នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៤:២០នាទី នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ស្ត្រីជនជាតិខ្មែរឈ្មោះ សែន ចាន់ណា អាយុ៥៤ឆ្នាំ មានអាសយដ្ឋាននៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានចូលសម្រាកព្យាបាលនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងបានទទួលមរណភាព នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទី នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយជំងឺកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរស និងស្ត្រីជនជាតិខ្មែរទាំង០២នាក់ខាងលើ បានបាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Infection) ដែលបណ្ដាល មកពីវីរុសកូវីដ-១៩៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិត ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]