ចិន៖ កាលពីយប់ថ្ងៃទី ១៥ ខែសីហា កន្លងទៅនេះ តារាសម្ដែងស្រី Yang Mi បានទទួលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ ដោយនៅក្នុងនោះដែរ ភាពស្រស់ស្អាតពីកំពូលតារាស្រីរូបនេះ កំពុងទាញយកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង។

ព្រមជាមួយនឹងការបង្ហាញលើកនេះ Yang Mi បានតុបតែងខ្លួន បង្កប់នូវភាពសិចស៊ីបន្តិច ក្នុងការជ្រើសរើសអាវយឺត និងមានអាវធំពីខាងក្រៅ ផ្គួបផ្សំនឹងខោខ្លីបញ្ចេញជើងដ៏ស្រឡូនថែមទៀត។ ជាពិសេស តារាស្រីរូបនេះ ក៏បានលេងម៉ូតសក់រួញអង្កាញ់ ដែលបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីឃើញមុខមាត់រូបសម្រស់យ៉ាងទាក់ទាញបែបនេះនៅលើបណ្តាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើទោះបីជាឆ្នាំនេះ នាងមានអាយុ ៣៥ ឆ្នាំហើយក្ដី ប៉ុន្តែនាងនៅតែទទួលបានការសរសើរជាច្រើនចំពោះការមើលឃើញពី រូបសម្រស់ស្រស់ស្អាតវ័យក្មេង ស្ទើរតែដូចក្មេងស្រីវ័យ ២០ ឆ្នាំ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]