កូរ៉ខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខដោយ Star News នៅថ្ងៃទី ១៦ ខែសីហា ត្រូវបានគេរាយការណ៍មកថា តារាចម្រៀងរ៉េបដ៏ល្បី G-dragon និងសមាជិកក្រុមចម្រៀងនារី BLACKPINK នាង Jennie អ្នកទាំងពីរនៅតែមានទំនាក់ទំនងជាមួយគ្នា ។

តាមប្រភពដដែល វាត្រូវបានគេរាយការណ៍ថា គេត្រូវបានប្រទះឃើញ G-Dragon បានទៅលួចមើល ដល់កន្លែង ការថតផ្សព្វផ្សាយផលិតផលរបស់ Jennie   ដែលបានធ្វើឲ្យមានការសង្ស័យអ្នកទាំងពីរនៅតែរក្សាស្នេហារបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅកាលពីដើមខែកុម្ភៈនេះ ប្រព័ន្ធផ្សព្វផ្សាយ Dispatch បានរាយការណ៍ថា Jennie និង G-Dragon កំពុងមានទំនាក់ទំនងជាមួយគ្នា ទោះបីជាផលិតកម្ម YG មិនបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការក៏ដោយក៏អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនកំពុងតែចាប់អារម្មណ៍សារជាថ្មី នូវពាក្យចចាមអារ៉ាម ការណាត់ជួបរបស់ពួកគេបន្ទាប់ពីមានសេចក្តីរាយការណ៍ថាពួកគេត្រូវបានគេប្រទះឃើញនៅជាមួយគ្នាកាលពីថ្មីៗនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jennie និង G-Dragon
Jennie និង G-Dragon
 G-Dragon និង Jennie 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]