បរទេស៖ នៅថ្ងៃទី ១៤ ខែសីហាសារព័ត៌មាន Us Weekly បានរាយការណ៍ថាJennifer Lopez បានលុបចោលអ្វីៗទាំងអស់ដែលទាក់ទងនឹង Alex Rodriguez ដែលជាអតីតគូស្នេហ៍នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង រួមទាំងរូបថតនៃថើបគ្នារបស់អ្នកទាំងពីរនៅថ្ងៃដែលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផងដែរ ។
លើសពីនេះ JLo ក៏បានចុចដើម្បីមិនតាមដានគណនីរបស់ Rodriguez ទៀតផង ដោយសកម្មភាពទាំងនេះរបស់នាង ត្រូវបានគេនិយាយថាលែងចង់មានទំនាក់ទំនងជាមួយអតីតស្នេហារបស់នាងទៀតហើយ ។ បើទោះបី អតីតកីឡាករបាល់បោះរូបនោះនៅតែរក្សាការតាមដាន លើតារាចម្រៀងស្រីរូបនេះដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ Jennifer កំពុងពោរពេញដោយសុភមង្គលជាមួយ Ben Affleck បន្ទាប់ពីអ្នកទាំងពីរបានជួបជុំគ្នាវិញគឺមិនអាចបែកគ្នាបានឡើយ ពួកគេកាន់តែមានភាពស្និទ្ធស្នាលជាសាធារណៈដោយបើកចំហកាន់តែខ្លាំង ។
មិនតែប៉ុណ្ណោះកាលថ្ងៃទី ១០ ខែសីហាអ្នកថតរូបម្នាក់បានចាប់បាន Ben Affleck យក JLo ទៅមើលវិមានដ៏អស្ចារ្យដែលមានតម្លៃ ៨៥ លានដុល្លារដែលមានទីតាំងនៅ Beverly Hills សហរដ្ឋអាមេរិក៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]