ចិន៖ នៅថ្ងៃទី ១៥ ខែសីហា យោងតាមប្រភពមួយ បានរាយការណ៍ថា ម៉ាកយីហោទស្សនាវដ្តីមួយបានសម្រេចចិត្តផ្អាក គម្រោងទស្សនាវដ្តីប្រចាំខែកញ្ញា ដែល រូបភាព តារាស្រី Zhao Wei ហៅ ត្រចៀកកាំ ធ្វើជាគម្របមុខ ហើយនេះគឺជាអង្គភាពទី១ ដែលមានវិធានការផ្អាកកិច្ចសហប្រតិបត្តិការជាមួយនឹងរូបនាង ខណៈម៉ាកយីហោមួយចំនួនទៀតដែលបានសហការជាមួយរូបនាង ក៏កំពុងពិចារណាលើកិច្ចសន្យាផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងត្រូវបានទស្សនិកជនជាច្រើន ធ្វើការវាយប្រហារយ៉ាងខ្លាំង នៅលើបណ្តាញសង្គមដែលធ្វើឲ្យនាងត្រូវរងផលប៉ះពាល់ ដោយសារតែរឿងអាស្រូវរបស់តារាសម្តែងប្រុស លោក Zhang Zhehan ដែលជាសិល្បករមួយរូបស្ថិតនៅក្រោមក្រុមហ៊ុន គ្រប់គ្រងដោយតារាស្រី Zhao Wei ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសលោក Zhang Zhehan កំពុងតែមានរឿងអាស្រូវដ៏ធ្ងន់ធ្ងរមួយ ដោយបានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយប្រវត្តិសាស្ត្រ ហើយត្រូវបានអាជ្ញាធរចិនហាមឃាត់មិនឱ្យធ្វើសកម្មភាពសិល្បៈ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]