ផ្លែ​ទន្លាប់​មាន​ផ្ទុក​កាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន A វីតាមីន C វីតាមីន E វីតាមីន K វីតាមីន B6 កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ម៉ាញេស្យូម បេតាការ៉ូទីន ម៉ង់ហ្គាណែស ជាតិដែក ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ យើងសុទ្ធតែដឹងហើយថា សារធាតុចិញ្ចឹមទាំងអស់នេះល្អចំពោះសុខភាព ចុះចំពោះស្រ្តីមានផ្ទៃពោះយ៉ាងណាដែរ?

ការ​ញុំា​ផ្លែ​ទន្លាប់​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផ្តល់​អត្ថប្រយោជន៍​ដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំរុញ​ការ​លូតលាស់​គភ៌

ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ កាល់ស្យូម និង​ហ្វូស្វ័រ​ដែល​ជួយ​ជំរុញ​ការ​លូតលាស់​ឆ្អឹង​ទារក​ក្នុង​ផ្ទៃ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល។

២. បង្កើន​គ្រាប់​ឈាម​ក្រហម

ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​អាច​ការពារ​ហានិភ័យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ការ​ញុំា​ផ្លែ​ទន្លាប់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ជួយ​បង្កើន​បរិមាណ​អេម៉ូក្លូប៊ីន និង​ការពារ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដូចជា អស់​កម្លាំង និង​វិល​មុខ។

៣. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ

វីតាមីន A និង​ការ៉ូទីន​នៅ​ក្នុង​ផ្លែ​ទន្លាប់​ជួយ​ពង្រឹងសុខ​ភាព​ភ្នែក និង​សាច់ដុំ​បេះដូង។ ឯ​វីតាមីន C ជួយ​បង្កើនប្រព័ន្ធការពាររាងកាយ​របស់​ម៉ាក់ៗ។

៤. គ្រប់គ្រងសម្ពាធឈាម

ផ្លែ​ទន្លាប់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​មាន​ផ្ទុក​ម៉ាញ៉េស្យូម។

៥. កាត់​បន្ថយ​ហានិភ័យ​ក្រួស​ក្នុង​តម្រងនោម

ម៉ាញេស្យូម​នៅ​ក្នុង​ផ្លែ​ទន្លាប់​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ វា​ជួយ​ឱ្យ​តម្រង​នោម​ម៉ាក់ៗ​មាន​សុខភាព​ល្អ។

៦. ជួយ​ឱ្យ​គេង​ស្កប់ និង​បំបាត់​ភាពតានតឹង

ផ្លែ​ទន្លាប់​ផ្ទុក​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ការ​ថប់បារម្ភ ការ​ធ្លាក់​ទឹកចិត្ត និង​ការ​គេង​មិន​លក់។

៧. ការពារ​មហារីក

ផ្លែ​ទន្លាប់​ក៏​មាន​សមាស​ធាតុ​ដូចជា​អាស៊ីដ betulinic និង shibuol ដែល​អាច​ប្រឆាំង​មហារីក។ ការ​ញុំា​ផ្លែ​ទន្លាប់អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ការពារ​ម៉ាក់ៗ​ពី​ហានិភ័យ​កើតជំងឺ​មហារីក។

៨. បន្សាប​ជាតិ​ពុល

ផ្លែ​ទន្លាប់ ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដែល​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ និង​ថ្លើម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ម្យ៉ាង​ទៀត​សារធាតុ​នេះ​ក៏​ជួយ​បន្សាប​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​រាងកាយ​ម៉ាក់ៗ និង​ការពារ​ម៉ាក់ៗ និង​ទារក​ក្នុង​ផ្ទៃ​ពី​ការ​បំផ្លាញ​កោសិកា​យ៉ាង​មាន​ប្រសិទ្ធភាព។

៩. កាត់​បន្ថយហានិភ័យ​ជំងឺ​ទឹកនោមផ្អែម

សារធាតុ​ចម្រាញ់​ចេញ​ពី​សំបក​ផ្លែ​ទន្លាប់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ជំរុញ​ភាព​ធន់​នឹង​អាំងស៊ុយលីន និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ដូច្នេះ​ការ​ញ៉ាំ​ផ្លែ​ទន្លាប់​អាច​ជួយ​ម៉ាក់ៗ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​បាន​យ៉ាង​ល្អ​។

ផលប៉ះពាល់

  • ផ្លែ​ទន្លាប់​អាច​បន្ថយ​សម្ពាធ​ឈាម។ វា​អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ទាប​កាន់​តែ​អាក្រក់ ឬ​រំខាន​ដល់​ការ​ព្យាបាល​សម្ពាធ​ឈាម​ទាប។
  • ស្រ្តី​មួយ​ចំនួន​អាច​អាលែកហ្ស៊ី​នឹង​ផ្លែ​ទន្លាប់។

ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ធ្វើ​ឱ្យ​ស្រ្តី​មាន​ផ្ទៃពោះ​មាន​សុខភាព​ល្អ និង​មាន​ថាមពល។ ជា​មធ្យម​ម៉ាក់ៗ​អាច​ញុំា​ផ្លែ​ទន្លាប់ ១ ទៅ ២ ផ្លែក្នុង ១ ថ្ងៃ ហើយ​ត្រូវ​ញុំា​ផ្លែ​ទម្លាប់​ដែល​ទុំ​ព្រោះ​ផ្លែ​ទន្លាប់​​ខ្ចី​ធ្វើ​ឱ្យ​ពិបាក​រំលាយ​ និង​មិន​សូវ​មាន​ជីវជាតិ​ដូច​អាទុំ​ទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]