តាកែវ៖ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះឃាត់ខ្លួន មនុស្សប្រុស-ស្រី ចំនួន៣៨៥នាក់ យកទៅធ្វើសំណាកតេស្ត រកមេរោគកូវីដ-១៩ ក្រោយពីពួកគេប្រមូលផ្តុំគ្នា ដោយល្មើសនឹងវិធានការ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក សារ៉ាឌី វឌ្ឍនា។

សូមជម្រាបថា ហេតុការណ៍ចុះឃាត់ខ្លួននេះ បានកើតឡើង នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៤ និង៥០នាទី។  ក្នុងនោះ មនុស្សប្រុស-ស្រីចំនួន៣៨៥នាក់ ត្រូវបានសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួន ដោយសារតែពួកគេបានប្រមូលផ្តុំគ្នាមកសិក្សាវគ្គផ្នែកលក់អាហារបំប៉ន ជាមួយក្រុមហ៊ុន យូនីស៊ីធី ខេមបូឌា ដោយផ្គើននឹង ការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ និងបានល្មើសនឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អធិការនគរបាលក្រុងដូនកែវ លោក ឥន្ធ មណ្ឌល បានមានប្រសាសន៍បញ្ជាក់ថា មនុស្ស៥៨នាក់ ត្រូវបានធ្វើតេស្តភ្លាមៗ។ ក្នុងនោះមានមេការ៦នាក់ លទ្ធផលធ្វើតេស្តអវិជ្ជមាន និងត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តដើម្បីសួរនាំបន្ត។ រីឯមនុស្សទាំងអស់ គឺត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កដាច់ដោយឡែកពីគ្នា នៅក្នុងផ្ទះ៨ល្វែងក្នុងបុរីរស្មី ដែលជាទីតាំងក្រុមហ៊ុនអាហាបំប៉ននោះ ដើម្បីក្រុមគ្រូពេទ្យធ្វើតេស្ត និងយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ បន្តទៀត៕

សមត្ថកិច្ចចុះទៅទីតាំងឃាត់ខ្លួន
សមត្ថកិច្ចចុះទៅទីតាំងឃាត់ខ្លួន
សមត្ថកិច្ចចុះទៅទីតាំងឃាត់ខ្លួនសមត្ថកិច្ចចុះទៅទីតាំងឃាត់ខ្លួន
មនុស្សប្រុសស្រីដែលមករៀនវគ្គបំប៉ន
មនុស្សប្រុសស្រីដែលមករៀនវគ្គបំប៉ន
គ្រូពេទ្យយកសំណាក មនុស្សប្រុសស្រីដែលមករៀនវគ្គបំប៉ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]