ឧត្តរមានជ័យ៖ នាពេលថ្មីៗនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញ បានរកឃើញករណីឆ្លងកូវីដ១៩ឆ្លងថ្មីទៀតហើយ ដែលចំនួនសរុបមានដល់ទៅចំនួន១២៤នាក់។
ដោយឡែក នាថ្ងៃអាទិត្យ ទី ១៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១២៤ ករណី បន្ថែមទៀត ក្នុងនោះជាពលករមកពីប្រទេសថៃចំនួន១០០នាក់ និងឆ្លងក្នុងសហគមន៍២៤នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកដែរថា ប្រសិនយើងគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥.៦៩៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៧៣១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩៦៥ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២.២៨៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៤០២ នាក់ និងស្លាប់ចំនួន ០៩នាក់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]