ភ្នំពេញ៖ យើងទាំងអស់គ្នាតែងស្រម៉ៃចង់បានស្បែករលោងភ្លឺស្រស់ថ្លា ​ ប៉ុន្តែវាមិនងាយស្រួលដើម្បីកំណត់យកប្រភេទផលិតផលថែទាំស្បែកល្អបំផុតសំរាប់លោកអ្នកត្រូវការឡើយ។ ​ លើសពីនេះយើងក៏មិនត្រូវធ្វេសប្រហែសចំពោះការថែទាំស្បែកផងដែរ ​ ព្រោះក្រៅតែពីស្បែកស្ងួត និងរមាស់ដែលកើតឡើងដោយការថែទាំមិនត្រឹមត្រូវ។ ស្បែករបស់​លោកអ្នកក៏អាចជួបប្រទះនូវការរលាកដោយកំដៅព្រះអាទិត្យ និងភាពកខ្វក់ដោយធូលីពីបរិយាកាសខាងក្រៅ រួមផ្សំនឹងអាកាសធាតុដ៏អាក្រក់នេះវាផ្តល់ផលប៉ះពាល់ដោយផ្ទាល់មកលើស្បែកយ៉ាងខ្លាំង។ ក្រៅតែពីស្បែកធម្មតា ក៏មានប្រភេទស្បែកផ្សេងៗទៀតដែលប្រឈមនឹងគ្រោះថ្នាក់ផងដែរ​ ដូចជាស្បែកស្ងួត ឬស្បែកប្រេះស្រកា ​ និងស្បែកដែលងាយប្រតិកម្មជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះសូមមើលពីរបៀបកំណត់ប្រភេទស្បែករបស់លោកអ្នកដូចខាងក្រោម៖

កង្វះសំណើមអាចបណ្តាលអោយស្បែកលោកអ្នកស្ងួត ឬប្រេះស្រកា បើលោកអ្នកមានបញ្ហាដូចនេះ តើលោកអ្នកដឹងពីវាដោយរបៀបណា? ចម្លើយគឺ ត្រូវត្រួតពិនិត្យស្បែកលោកអ្នកថា តើវាមានរបក គ្រើម មិនម៉ត់រលោង និងជាញឹកញាប់មានអារម្មណ៍ថារមាស់ដែរ ឬទេ? វាជារឿងសាមញ្ញទេដែលអាកាសធាតុក្តៅបណ្តាលឱ្យស្បែកខ្វះសំណើម។ បែបនេះសូមកុំបារម្ភអី ដើម្បីជៀសវាងកុំឱ្យស្បែកស្ងួត ឬប្រេះស្រកា គឺលោកអ្នកគ្រាន់តែដើរលំហែរ និងផ្តល់សំណើមដល់ស្បែកលោកអ្នកជាប្រចាំដើម្បីឱ្យស្បែកទន់ និងរក្សាជាតិទឹកក្នុងស្បែកបានគ្រប់គ្រាន់ ដោយប្រើឡេការពារកំដៅថ្ងៃ តែសូមកុំងូតទឹកច្រើនដងពេក។

បើស្បែកលោកអ្នកឡើងក្រហម តឹង និងមានរមាស់ ឬផ្នែកខ្លះមិនរលោងសោះនោះ លោកអ្នកអាចកើតមានបញ្ហាស្បែកងាយប្រតិកម្មហើយ។ បើលោកអ្នកជួបបញ្ហាបែបនេះ ស្បែករបស់លោកអ្នកទំនងជាប្រតិកម្មធ្ងន់ធ្ងរទៅនឹងផលិតផលថែទាំស្បែកដែលមានសារធាតុគីមីច្រើនជាង។ ដើម្បីដោះស្រាយចង្ងល់នេះបាន ជាចំបងលោកអ្នកត្រូវធ្វើការសាកល្បងដោយគ្រាន់តែយកផលិតផលថែទាំស្បែកមកលាបលើដៃ ហើយរង់ចាំពីរបីនាទី ពេលនោះលោកអ្នកនឹងឃើញមានប្រតិកម្មដែរ ឬទេ! ជានិច្ចកាលសូមចងចាំថា លោកអ្នកគួរតែប្រើសាប៊ូដែលធ្វើអោយស្បែកទន់ មានសំណើម ដើម្បីកុំឱ្យស្បែករោល។

ទោះបីជាលោកអ្នកមានស្បែកស្ងួត ប្រេះស្រកា ឬ ស្បែកងាយប្រតិកម្ម សូមកុំបារម្ភ!​ ព្រោះយើងបានស្វែងរកគន្លឹះល្អៗទាក់ទងនឹងការថែទាំស្បែកមកជូនលោកអ្នក។ ការបំពេញជាតិទឹកក្នុងស្បែក ពិតជាមានសារៈសំខាន់ណាស់​សម្រាប់លោកអ្នក​ ក្នុងការជ្រើសរើសឡេផ្តល់សំណើមដែលត្រឹមត្រូវ ​ ហើយនេះជាវិធីងាយៗជួយលោកអ្នកអោយសំរេចបាននូវស្បែកភ្លឺរលោង​ស្រស់ថ្លា៖

ប្រើឡេថែទាំស្បែកដែលផ្ទុកទៅដោយវីតាមីនសេ

មានការសិក្សាជាច្រើនបង្ហាញពីអត្ថប្រយោជន៏វីតាមីនសេ (Vitamin C) នៅពេលលាបលើស្បែក។ សំរាប់លោកអ្នកប្រើដំបូងគួរតែស្វែករកផលិតផលដែលផ្ទុកទៅដោយវីតាមីនសេ ព្រោះវាមានសារធាតុផ្សំធ្វើឱ្យសដាច់គេ ហើយជួយទប់ទល់មិនអោយប៉ះពាល់ដល់គល់រោមស្បែក និងជួយឱ្យស្បែកលោកអ្នកក្មេងជាងវ័យ។ វីតាមីនសេ ក៏ជំនួយអោយមានការបង្កើតនូវខូឡាជិន (Collagen) ដែលមានប្រូតេអ៊ីនសំខាន់ធ្វើអោយស្បែកលោកអ្នកមានសភាពយឺត និងទន់។

ស្វែងរកឡេផ្តល់សំណើមដែលមានសារធាតុផ្សំច្រើនមុខ           

នៅពេលលោកអ្នកស្វែងរកឡេផ្តល់សំណើមសម្រាប់ប្រើប្រាស់ ចូរកំណត់នូវប្រសិទ្ធភាព និងសារធាតុផ្សំរបស់វា។ លើសពីប្រសិទ្ធភាពធ្វើឱ្យ ស ដែលបានមកពីវីតាមីសេ ឡេ NIVEA Extra White C&A Vitamin ក៏មាននូវសារជាតិ Licorice Root Extra, Sodium Ascorbyl Phosphate និង Alpha-Bisabolol អាចឱ្យលោកអ្នកទទួលបានស្បែកមើលទៅនៅក្មេង និងរលោងបានយ៉ាងងាយស្រួល។ ជាមួយគ្នានេះផងដែរ ឡេថែទាំស្បែកនេះ មានវីតាមីន A លើសពី១០០ដង ចំរាញ់ចេញពី Acerola Cherry Extracts ដែលអាចកាត់បន្ថយនូវស្នាមអុចខ្មៅ និងធ្វើឱ្យស្បែកទាំងមូលកាន់តែ ស ហើយឡេនេះក៏ជួយជុសស្បែកដែលខូច និងទប់កម្តៅពីពន្លឺព្រះអាទិត្យ ដូច្នេះស្បែករបស់លោកអ្នកត្រូវបានការពារយ៉ាងហ្មតចត់ពីកាំរស្មី​Ultraviolet (UV)។

ពិសារទឹកឱ្យបានគ្រប់គ្រាន់           

គ្រប់អ្នកឯកទេសស្បែកទាំងអស់តែងតែលើកឡើងអំពីសារៈប្រយោជន៍នៃការញ៉ាំទឹក ដែលយើងត្រូវញ៉ាំយ៉ាងហោចណាស់ឱ្យបាន ៨កែវ (The Golden Rule) ក្នុងមួយថ្ងៃ។

ធ្វើលំហាត់ប្រាណ 

ការបង្កើតសកម្មភាព ឬហាត់ប្រាណធ្វើឱ្យដំណើរឈាមរត់បានល្អ និងផ្តល់ឱ្យស្បែកលោកអ្នកទន់រលោងកាន់តែខ្លាំងឡើង។ ជាងនេះទៅទៀតការហាត់ប្រាណវាធ្វើឱ្យលោកអ្នកញ៉ាំទឹកបានកាន់តែច្រើន ទទួលបានសុខភាពល្អ​និងមានរូបរាងសមសួន ស្របតាមស្តង់ដារ​គួរជាទីចាប់អារម្មណ៍ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]