ថៃ៖ មិនត្រឹមតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើទេពកោសល្យសម្ដែងតែម៉្យាងបនោះទេ តែ តារាស្រី Baifern Pimchanok បានទាញយកចិត្តអ្នកគាំទ្រ ជាមួយនឹងរូបសម្រស់របស់នាងដែលពោរពេញដោយភាពស្រស់ស្អាត សាកសមនឹងតំណែងកំពូលតារាស្រី ផងដែរ។
ដោយឡែក កាលពីថ្មីៗនេះ Baifern បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក អំឡុងពេលពេលនៅផ្ទះព្រមជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញ ដែលបង្ហាញឲ្យហ្វេនៗបានឃើញពីមុខមាត់ពិតយ៉ាងច្បាស់ៗ ដោយគ្រាន់តែលាបក្រែមបបូរមាត់ស្រាលៗ បញ្ចេញស្បែកមុខសរលោងភ្លឺថ្លា និងស្នាមញញឹមយ៉ាងស្រស់ស្អាតឥតខ្ចោះ ឲ្យមនុស្សជាច្រើនកាន់តែឈ្លក់វង្វេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ទន្ទឹមនឹងការបង្ហាញពីសម្រស់បែបធម្មជាតិ របស់ Baifern បែបនេះ ក៏បានធ្វើឲ្យនាងទទួលបានការពេញចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញពីមុខមាត់ដ៏ក្មេងជាងវ័យដ៏មិនគួរឲ្យជឿ ខណៈដែលបច្ចុប្បន្ននេះ រូបនាងមានអាយុ ២៩ ឆ្នាំទៅហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]