កូរ៉េខាងត្បូង៖ ជាការពិតណាស់ អស់រយៈពេល ៥ឆ្នាំមកហើយ ដែលក្រុមតារាចម្រៀងស្រីដ៏មានឥទ្ធិពល BLACKPINK បានចាប់កំណើតឡើង និងទទួលបានការគាំទ្រច្រើន កេរ្តិ៍ឈ្មោះក៏ល្បាញល្បីស្ទើរទូទាំងសកលលោក ដោយសារតែសមាជិកទាំង ៤នាក់ សុទ្ធសឹងតែជាស្រីស្អាត មានសម្រស់ទាក់ទាញ និងមានសមត្ថភាពពូកែៗ រហូតមហាជន ក៏ដូចជាហ្វេនៗ នាំគ្នាពោលសរសើរមិនដាច់ពីមាត់។
ដោយឡែក បើក្រឡេកទៅមើលរូបភាពកាលពីឆ្នាំ ២០១៦ ដែលពួកគេទើបតែបង្ហាញខ្លួនថ្មីៗវិញ យើងឃើញថា កាលនោះអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញ BLACKPINK បង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Nylon របស់ប្រទេសជប៉ុន។
ដោយកាលនោះ អ្នកគាំទ្រមិនមានការភ្ញាក់ផ្អើលចំពោះរឿងអ្វីនោះទេ ប៉ុន្តែដោយសារតែការរៀបចំតុបតែងខ្លួន និងការផាត់មុខរបស់ស្រីស្អាតទាំង ៤នាក់ ហាក់ខុសប្លែកពីរាល់ដង។ ដោយកាលនោះ ពួកគេបានផាត់មុខសស្លេកៗ ធ្វើស្ទាយ៍ថតខ្ជិលៗ លេងទឹកមុខដូចកំពុងងុយដេក រហូតមានពាក្យខ្លះគេនិយាយថា ការថតរូបនេះហាក់ដូចថតទាំងបង្ខំចិត្តយ៉ាងដូច្នោះ។
យ៉ាងណាមិញ ទាំងនោះ គ្រាន់តែជារូបភាពកាលពីអតីតកាលប៉ុណ្ណោះ តែសម្រាប់ពេលនេះវិញ សមាជិក BLACKPINK ទាំងអស់ ម្នាក់ៗសុទ្ធតែពូកែលេងខ្លួនស្អាតខ្ញង់ៗ មិនឲ្យហ្វេនៗដែលស្រលាញ់ចូលចិត្តពួកគេខកចិត្តនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]