ភ្នំពេញ៖ Warner Music Group’s ADA Asia បានចេញសេចក្ដីប្រកាស ពីការចុះកិច្ចព្រមព្រៀង ជាដៃគូរួមសហការជាមួយនឹង ក្រុមហ៊ុនផលិតកម្មបារមី (“Baramey”) ដែលជាក្រុមហ៊ុនតន្ត្រីលំដាប់ខ្ពស់នៅកម្ពុជា ផ្ដោតទៅលើតន្រ្ដី Original Music ដែលតែងតែគាំទ្រ លើកស្ទួយ សិល្បករខ្មែរ ដែលមានទេពកោសល្យខ្ពស់។ នេះគឺជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ត ដែលមានក្រុមហ៊ុនតន្ដ្រីនៅប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាដៃគូរួមសហការ ជាមួយនឹងក្រុមហ៊ុនអន្តរជាតិ លំដាប់ថ្នាក់ខ្ពស់ (Major Labels) ដែលមានតែ 3 ក្រុមហ៊ុនទេលើពិភពលោក។
Warner Music Group’s ADA Asia នឹងរួមដៃគ្នាជាមួយ ក្រុមហ៊ុនផលិតកម្មបារមី ដើម្បីលើកកម្ពស់ តន្ដ្រី និង សិល្បៈវប្បធម៏ខ្មែរ ទៅលើឆាកអន្តរជាតិ ដែលនឹងនាំយកឱកាសល្អៗ មកផ្តល់អោយសិល្បករខ្មែរ តាមរយៈ ការចែកចាយតន្ដ្រី និង សិល្បៈខ្មែរ ទៅទីផ្សាអន្ដរជាតិ តាមប្រព័ន្ធឌីជីថល និង ផ្ដល់អាជ្ញាប័ណ្ឌ (sync licensing) ដែលនឹងនាំយកថវិកាអោយសិល្បករ នៅពេលបទចម្រៀងគាត់ ត្រូវបានជ្រើសរើសយកទៅប្រើ ក្នុងភាពយន្ត ឬ Media នៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនផលិតកម្មបារមី បានបោះជំហានមុនគេ ក្នុងកាខិតខំលើកកម្ពស់ទេពកោសល្យសិល្បករ ជួយជំរុញអោយមាន ការរស់ឡើងវិញ នៃសិល្បៈតន្រ្ដី ក្រោយពីរបបព្រល័យពូជសាសន៍ នៅកម្ពុជា ដែលបានបំផ្លាញវិស័យសិល្បៈទាំងមូល ដែលធ្វើឲ្យសិល្បៈតន្រ្ដីខ្មែរ ស្ទើរតែបាត់បង់។ ផលិតកម្មបារមី បានបង្កើតវេទិកាមួយ សម្រាប់សិល្បករ ដើម្បីបញ្ចេញ បទចម្រៀងផ្ទាល់ខ្លួន ហើយជួយកាពារពីការលួចចម្លង តាមរយៈវេទិកា Original Music Movement។ ផលិតកម្ម បារមី បាននាំយកនូវគុណភាព ស្ដង់ដារកម្រិតអន្ដរជាតិ មកដល់វិស័យសិល្បៈ និង តន្រ្ដីនៅកម្ពុជា។
ពេលនេះ តន្រ្ដីករខ្មែរ កំពុងបោះជំហានត្រលប់មករកភាពលេចធ្លោលើឆាកអន្តរជាតិវិញហើយ។ សព្វថ្ងៃនេះ ក្រុមហ៊ុន ផលិតកម្មបារមី មានសិល្បករ សិល្បការិនី ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេស មានដូចជាក្រុម ក្មេងខ្មែរ (Kmeng Khmer) ជាអ្នកចម្រៀង Hip-Hop, សិល្បការិនី ក៏ជាស្ថាបនិក និងជាអ្នកស្វែករកជំហានថ្មីនៃតន្ត្រី Original Music នៅកម្ពុជា កញ្ញា ម៉ម ឡរ៉ា (Laura Mam), សិល្បការិនី R&B ដែលកំពុងពេញនិយម កញ្ញា កៅ សុហ្វៀរ (Sophia Kao) និងកំពូលតារា Hip-Hop Star ប្រចាំប្រទេស វណ្ណដា (VannDa)។
កញ្ញា ម៉ម ឡរ៉ា ដែលជាសិល្បការិនី ស្ថាបនិក និង ជានាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតកម្មបារមី បានមានប្រសាសន៍ថា៖
លោក Josh Kahn នាយកប្រតិបត្ដិការផ្នែកអភិវឌ្ឍពាណិជ្ជកម្ម នៃក្រុមហ៊ុនផលិតបារមី បានបន្ថែមថា៖
លោក Chee Meng Tan នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន ADA Asia បានបន្ថែមពីលើនេះទៀតថា៖
ADA Asia មានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ហើយបានបង្កើតឡើងនៅខែញ្ញា ឆ្នាំ ២០២០ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រពង្រីកជាសកលរបស់ ADA Worldwide ទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតបារមី គឺជាផលិតកម្មទី៥ ដែល ADA Asia បានចុះកិច្ចព្រមព្រៀងចាប់តាំងពីបើកដំណើរការមក បន្ទាប់ពីមានកិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនតន្រ្តីឈានមុខគេ នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។
កិច្ចព្រមព្រៀងនេះ ទទួលបានមកពីភាពជោគជ័យរបស់ ផលិតកម្មបារមី នៅដើមឆ្នាំនេះ ជាមួយនឹងបទ“ Time to Rise” របស់វណ្ណដា ដែលមានការចូលរួមដោយ លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ។ នេះគឺជាបទចម្រៀងទីមួយ ក្នុង ចំណោមបទចម្រៀងខ្មែរដំបូងគេ ដែលទទួលបានការគាំទ្រពីអន្តរជាតិ។ វីដេអូចម្រៀងមួយនេះ ក៏ជាវីដេអូចម្រៀង ដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេបង្អស់នៅក្នុងប្រទេស ជាមួយនឹងការទស្សនាចំនួនជិត ៧០ លានដងលើ Youtube ។ លោក វណ្ណដា បានចេញបទចម្រៀងទោលថ្មី របស់គាត់ដែលមានចំណងជើងថា “Catch Me If You Can” ដើម្បីជួយបើកទំព័រថ្មីនៃភាពជាដៃគូរវាង ក្រុមហ៊ុនផលិតបារមី ជាមួយនឹង ក្រុមហ៊ុន ADA Asia៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]