បរទេស៖ ជឿជាក់ប្រិយមិត្តប្រាកដជ្រាបច្បាស់ ពីតារាចម្រៀងស្រុកស្រែ Taylor Swift ជាមួយទេពកោសល្យ​ក្នុងការតាក់តែងនិពន្ធបទចម្រៀង​​ ដែលទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន បានឈរជើងយ៉ាងមាំ ក្នុងវិស័យចម្រៀងប៉ុប។

ជាមួយគ្នានេះដែរ មិនត្រឹមតែមានការសំនៀងពិរោះ បូករួមមានសមត្ថភាពការធ្វើចម្រៀងនោះទេ តារាស្រីរូបនេះក៏មានរូបរាង ក៏ដូចជាមុខមាត់ស្រស់ស្អាត គួបផ្សំទៅនឹង ដងខ្លួនខ្ពស់ស្រឡះ បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានភាពទាក់ទាញទ្វេដង មិនសរសើរមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅលើគណនីហ្វេនផេកមួយ បានប្រមូលផ្តុំជាពិសេស រូបភាពសន្លឹកជាច្រើន នៃម៉ូដសម្លៀកបំពាក់របស់ ម្ចាស់បទ «Blank Space» រូបនេះ ដែលបានតែងខ្លួន បង្ហាញខ្លួនជាសាធារណៈ ទាក់ភ្នែកមហាជនមិនស្ទើរ នៃការលេងម៉ូតខោអាវរបស់នាង ត្រូវបានមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមនានា។

ជាមួយគ្នានេះដែរ គេក៏បានកត់សម្គាល់ផងដែរ តារាចម្រៀងស្រីវ័យ ៣១ ឆ្នាំរូបនេះ ពិតជាមានសម្រស់ស្រស់ស្អាតបំផុត ជាមួយការលេងស្ទីលម៉ូតខោអាវ ពិតជាសមសួនខ្លាំងតែម្តង គួបផ្សំទៅនឹងរាងដ៏ល្អឥតខ្ចោះដូចតារាម៉ូដែល ដែលមានកម្ពស់ខ្ពស់រហូតដល់ ១ម៉ែត ៨០ ថែមទៀតនោះ ពោលគឺថា គ្រប់ប្លង់សុទ្ធតែលេចធ្លោ គឺថាមូ៉ដែលល្មមៗ សុំខ្មាសតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]