ភ្នំពេញ៖ បើរម្លឹកដល់បទចម្រផងមួយបទ«ស្រីក្បត់ចិត្តហ៊ា» របស់លោក កែវ វាសនា ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់។ ម្យ៉ាងវិញទៀត បើនិយាយដល់តួស្រីដែលសម្ដែងក្នុងបទមួយនេះត្រូវបានគេស្គាល់ថាជាកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ផងដែរ។ លើសពីនេះទៅទៀត មិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ តែគេដឹងទៀតថាតារាស្រីរូបនេះជាអតីតបវរកញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨ទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីមានឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ នាងហាក់ជាបាត់មុខលើវិថីសិល្បៈមួយរយៈធំ។ តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ ថ្មីៗស្រាប់តែកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិគឺជា កម្មវិធី Miss Universe កម្ពុជាឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ឆ្មាំនេះនាងមានអាយុ២៥ឆ្នាំ មានកម្ពស់ ១,៦៨ ម៉ែត្រ។ បើនិយាយពីរូបសម្រស់វិញ ឃើញថានាងនៅតែស្រស់ស្អាត ព្រមទាំងទាចថែរក្សារូបរាងឲ្យនៅស្មីស្អាតមិនចាញ់ពេលចូលសិល្បៈដំបូងៗប៉ុន្មានឡើយ។ ក្នុងនោះដែរ ក្រោយអ្នកគ្រប់គ្រងកម្មវិធី Miss Universe កម្ពុជា បង្ហោះរូបបេក្ខភាពរូបនេះរួច ឃើញថាមានមហាជនជាច្រើនចាប់អារម្មណ៍លើនាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 
  កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]