រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញសេចក្តីសម្រេចមួយស្តីពីការ បន្តបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ៣៦២ ស្ថិតនៅក្នុងភូមិលេខ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបន្តបិទខ្ទប់ច្រកផ្លូវទាំងបីខាងលើនេះ មានរយៈពេល ៧ថ្ងៃ ដោយចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបផងដែរថា តាមសេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុទាំងអស់ចំនួន ៤៩៤នាក់ ក្នុងនោះ មានស្ត្រីចំនួន ២៤៣នាក់។
ជាមួយគ្នានេះ សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា មកទល់ពេលនេះ មេរោគប្រភេទដែលតា Delta បានប៉ះពាល់ដល់២២ រាជធានី-ខេត្ត ហើយគិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺខេត្តតាកែវ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]