កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៦ ខែសីហា ក្រុមតារាចម្រៀងនារី Red Velvet របស់ផលិតកម្ម SM Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៦ របស់ពួកគេគឺ «Queendom» ដែលមានចំណងជើងបទចម្រៀងដូចគ្នា។

ដូចគ្នានេះដែរ បទចម្រៀង «Queendom» រួមបញ្ចូលគ្នានូវអារម្មណ៍ នៃបទចម្រៀងរដូវក្តៅជាមួយ នឹងសារដែលបង្កើនទំនុកចិត្តនារីៗទាំងឡាយ ដោយសម្រាប់អាល់ប៊ុមមួយនេះ សមាជិកក្រុម Red Velvet ពួកគេសង្ឃឹមថាអ្នកដែលបានស្តាប់ នឹងមានអារម្មណ៍សប្បាយចិត្ត ហើយថែមទាំងបានផ្តល់កម្លាំងចិត្តទៅកាន់ពួកគេ ក្នុងកំឡុងពេលដែលជួបការលំបាកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ Red Velvet នឹងប្រារព្ធការត្រលប់មកវិញជាមួយអ្នកគាំទ្រតាមរយៈការ Live ជាមួយអ្នកគាំទ្រតាមវេទិការ VLIVE នៅថ្ងៃតែមួយនៃការចេញអាល់ប៊ុមនៅម៉ោង ៨ យប់ KST(ម៉ោង ៦ល្ងាចក្នុងស្រុក)៕

សូមទស្សនាវីដេអូចម្រៀងសម្រាប់បទ «Queendom»ខាងក្រោមនេះ!

ចម្រៀងថ្មី Red Velvet
ចម្រៀងថ្មី Red Velvet
ចម្រៀងថ្មី Red Velvet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]