ចិន៖ ការិយាល័យស៊ើបអង្កេត Chao Yang បានប្រកាសនៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ ថា Kris Wu ត្រូវបានអនុញ្ញាតឱ្យចាប់ខ្លួន។ Kris ពីមុន ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទដោយជនរងគ្រោះផ្សេងៗគ្នារួមទាំងក្មេងស្រីមិនទាន់គ្រប់អាយុ។
ក្រុមព្រះរាជអាជ្ញាបានរាយការណ៍ថា បានយល់ស្របចាប់ខ្លួនតារារូបនេះ បន្ទាប់ពីអនុវត្តដំណើរការស៊ើបអង្កេតតាមច្បាប់។ព្រះរាជអាជ្ញាប្រជាជនប៉េកាំងChao Yang អនុម័តការចាប់ខ្លួនជនសង្ស័យឧក្រិដ្ឋជន Wu Yi Fan (Kris Wu) តាមច្បាប់។ នៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ បន្ទាប់ពីអនុវត្តដំណើរការស៊ើបអង្កេតយោងតាមច្បាប់អយ្យការប្រជាជនប៉េកាំងឆាវយ៉ាងបានយល់ព្រមចាប់ខ្លួនជនសង្ស័យឧក្រិដ្ឋជនឈ្មោះ Wu Yi Fan ដោយសង្ស័យពីបទរំលោភសេពសន្ថវៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា Kris Wu ពីមុនត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទនិងការយាយី ពីនិស្សិតស្រីវ័យ១៩ កញ្ញា Du Meizhu ។ ជនរងគ្រោះម្នាក់ទៀតដែលត្រូវបានចោទប្រកាន់ថាជាក្មេងស្រីមិនទាន់គ្រប់អាយុមកពីសហរដ្ឋអាមេរិកបានចោទគាត់ពីបទរំលោភផ្លូវភេទផងដែរ។
ព្រះរាជអាជ្ញាស្រុក Chao Yang នៃទីក្រុងប៉េកាំង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះថាតារាចម្រៀង Pop ជនជាតិចិន-កាណាដាឈ្មោះ Kris Wu ត្រូវបានចាប់ខ្លួនជាផ្លូវការហើយ ពីបទសង្ស័យរំលោភសេពសន្ថវៈ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]