ចិន៖ កាលពីល្ងាចថ្ងៃទី ១៦ ខែសីហា កន្លងទៅនេះ យោងតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា បន្ទាប់ពីដំណើរការស៊ើបអង្កេតទៅលើករណីរបស់ តារាចម្រៀងប្រុស លោក Wu Yifan តារាប្រុសរូបនេះ ត្រូវបានព្រះរាជអាជ្ញា Chaoyang ក្រុងប៉េកាំង យល់ព្រមចេញដីកាចាប់ខ្លួនជាផ្លូវការ ពីបទសង្ស័យរំលោភសេពសន្ថវៈ។
បន្ទាប់ពី ត្រូវបានឃុំខ្លួនអស់រយៈពេល ២ សប្តាហ៍មកនេះ ខណៈពេលនេះ តារាចម្រៀងប្រុសរូបនេះ ត្រូវបានចាប់ខ្លួនជាផ្លូវការ ពីបទសង្ស័យរំលោភសេពសន្ថវៈ។ ហើយនៅក្នុងការផ្លាស់ប្តូរមួយផ្សេងទៀត ស៊េរីនៃវេទិកាតាមបណ្ដាញសអ៊ីនធើណេត ដូចជា Tencent Youku iQiyi បានលុបវីដេអូ និងតន្ត្រីទាំងអស់ដែលទាក់ទងនឹង Wu Yifan ដោយបន្សល់ទុកតែព័ត៌មានថ្មីៗអំពីស្ថានភាព នៃការចាប់ខ្លួនឧក្រិដ្ឋកម្មរបស់តារាចម្រៀងប្រុសរូបនេះតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះព័ត៌មានដ៏ក្ដៅគគុកមួយនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនកត់សម្គាល់ និងនឹកឃើញឡើងវិញ នៅក្នុងការឆ្លើយតប កាលថ្ងៃទី ១៩ ខែកក្កដា របស់តារាប្រុសរូបនេះ ដែលបានបញ្ជាក់យ៉ាងខ្លាំងថា ប្រសិនបើមានសកម្មភាពបែបនេះ លោកនឹងទៅពន្ធនាគារដោយខ្លួនឯង ដោយទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលលោកបានធ្វើ ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]