ពិភពលោក: វីរុស Marburg virus ដែលត្រូវបានរកឃើញដំបូងនៅឆ្នំា ១៩៦៧ នៅលើបុរសម្នាក់ នៅទីក្រុង Marburg ប្រទេសអាឡឺម៉ង់ ខណៈធ្វើការនៅក្នុងប្រទេស Ugandaនោះ ត្រូវបានអង្គការសុខភាពពិភពលោក កំពុងព្យាយាមគ្រប់គ្រងការឆ្លងរាតរាលរបស់វីរុស "Marburg virus" សាជាថ្មីម្តងទៀតនៅអាហ្វ្រិក បន្ទាប់ពីមានអ្នកកើតវីរុសនេះបានស្លាប់បាត់បង់ជីវិតជាករណីដំបូងនៅក្នុងប្រទេសហ្គីណេ ហើយមានអ្នកពាក់ព័ន្ធអ្នកស្លាប់ដោយសារវីរុសនេះរហូតដល់ទៅ ១៥៥នាក់។
ផ្អែកតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក WHO បានរាយការណ៍ថា មានអ្នកពាក់ព័ន្ធនៅអ្នកជម្ងឺដែលស្លាប់ដំបូងនៅក្នុងប្រទេសហ្គីណេ ដែលមកដល់ពេលនេះអាចកំណត់អត្តសញ្ញាណបាន១៥៥នាក់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះទម្រង់នៃវីរុស Marburg virus មានលក្ខណៈស្រដៀងនឹងវីរុសអេបូឡា ដែលហេតុថាវាគឺនៅក្នុងត្រកូលជាមួយគ្នា ទោះបីជាវាកើតចេញពីវីរុសផ្សេងគ្នាក៏ដោយ ដោយនេះបានការបញ្ជាក់យ៉ាងច្បាស់លាស់ពីបន្ទប់ពិសោធន៍សិក្សា។
សូមរំលឹកផងដែលថា រោគដែលកើតចេញពីវីរុសប្រភេទនេះ ធ្វើឲ្យមានអត្រាអាការ:ស្លាប់បាត់បង់ជីវិតខ្ពស់ ចាប់ពី ២៤-៨៨% ស្របពេលដែលនៅមិនទាន់មានវ៉ាក់សាំង នឹង វីធីព្យាបាលនៅឡើយទេ ដែលធ្វើឲ្យអ្នកជំនាញប៉ាន់ប្រមាណថាជំងឺដ៏កាចសាហាវមួយនេះ នឹងអាចបង្កហានិភ័យ នាពេលអានាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]