រាជធានីភ្នំពេញ ៖ ពិតមែនហើយ រឿង«ច័ន្ទសង្វា» គឺជា ប្រភេទរឿង ព្រេងកថាបុរាណខ្មែរមួយ ដែលពេលកន្លងមកនេះ យើងក៏ធ្លាប់ និពន្ធសម្តែង ទាំងជាខ្សែភាពយន្ត ហើយក៏ធ្លាប់មាន ការសម្តែងជា ល្ខោនបាសាក់ផងដែរ ដោយក្នុងនោះ ខ្សែភាពយន្ត ត្រូវបានផលិតដោយផលិតកម្ម ទេពកុមារពេជ្រ

យ៉ាងណាមិញ បើក្រឡេកទៅមើល តួអង្គក្មេងប្រុសម្នាក់ ក្នុងខ្សែភាពយន្ត ខាងលើនេះ ត្រូវបានមហាជនជំនាន់នោះ កោតសរសើរពី ទេពកោសល្យក្នុងកាលសម្តែងជាខ្លាំង ខណៈអាយុនៅតូចក្តី តែរូបលោក បានដើរតួចូលសាច់រឿងល្អណាស់ មិនតែប៉ុណ្ណោះ ក៏ជាក្មេងប្រុសគួរឲ្យស្រលាញ់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែប្រសិនបើ ក្រឡេកមកមើលពីរូបរាងសម្បត្តិ ក្មេងប្រុសរូបនេះវិញ ច្រើនឆ្នាំកន្លងទៅ ធំដឹងក្តី មុខមាត់ កាន់តែសង្ហាឡើងៗ មើលមួយភ្លែត ស្ទើរតែមិនស្គាល់ រាងខ្ពស់ស្រឡះ ខ្ទង់ច្រមុះខ្ពស់ដូចគេដោត ហើយនៅមានរាងមាំមួនផងដែរ លើសពីនេះទៅទៀត រូបលោក ត្រូវបានគេស្គាល់ឈ្មោះពិតថា ថៃ យ៉ាណាក់កន ហៅ ប៉ាកន ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅរូបភាពខាងក្រោម ៖

រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាព
កាលនៅក្មេង
លោក ថៃ យ៉ាណាក់កន
លោក ថៃ យ៉ាណាក់កន
លោក ថៃ យ៉ាណាក់កន
លោក ថៃ យ៉ាណាក់កន
លោក ថៃ យ៉ាណាក់កន
លោក ថៃ យ៉ាណាក់កន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]