កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៦ ខែសីហាគូស្នេហ៍តារាល្បី G-Dragon សមាជិក BIGBANG និង Jennie សមាជិកក្រុម BLACKPINK បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតបន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅជាមួយគ្នាជាសាធារណៈ។

តាមរបាយការណ៍បានឲ្យដឹងថា G-Dragon បានទៅកន្លែងថតស្ពតពាណិជ្ជកម្មរបស់ Jennie ក្នុងកំឡុងពេលធ្វើការបានបណ្តាញឲ្ពាក្យចចាមអារ៉ាមរបស់អ្នកទាំងពីរ បានក្លាយជាប្រធានបទរបស់អ្នកលេងបណ្តាញសង្គម លើកមកនិយាយគ្រប់គ្នា ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ទាក់ទងនឹងបញ្ហានេះ អ្នកគាំទ្រជនជាតិកូរ៉េបានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត និងបានចែករំលែកអ្វីដែលពួកគេបានពិភាក្សាលើប្រធានបទនេះ ដោយមតិមួយចំនួនបានលើកឡើងថា៖

អ្នកគាំទ្រជនជាតិកូរ៉េ

ទន្ទឹមនឹងនេះដែរ GDragon និង Jennie បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម បន្ទាប់ពីសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ Dispatch បានចេញផ្សាយរូបថតរបស់អ្នកទាំងពីរនៅដើមខែកុម្ភៈនេះ បណ្តាញឲ្យផ្អើលក្នុងវិស័យចម្រៀង​ K-pop

ទោះជាយ៉ាងនា ភ្នាក់ងាររបស់ផលិតកម្មទាំងពីរគឺផលិតកម្ម YG មិនបានបញ្ជាក់ជាផ្លូវការនោះទេ ថែមទាំងមិនបានបដិសេធទំនាក់ទំនងរបស់ពួកគេទេ ព្រោះពួកគេនិយាយថាវាជាបញ្ហាឯកជនរបស់សិល្បកររបស់ពួកគេ៕

ប្រភព៖ https://www.kstarlive.com/

សូមទស្សនារូបភាពខាងក្រោម៖

Jennie និង G-Dragon
G-Dragon និង Jennie
G-Dragon និង Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]