ចិន៖ ថ្មីៗនេះ ទស្សនាវដ្តីម៉ូដមួយ បានចែករំលែករូបថតស៊េរីចុងក្រោយបង្អស់ ដែលត្រូវបានថតសម្រាប់គម្រប ពីតារាស្រី Dilraba ដោយភ្លាមៗនោះ សម្រស់ដ៏ស្រស់សោភាពីតារាស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រពាសពេញបណ្ដាញសង្គម ។ 

នៅក្នុងស៊េរីរូបភាពទាំងនេះ របស់ Dilraba ក៏មានការសរសើរ និងការពេញចិត្តយ៉ាងខ្លាំង ទៅលើការតុបតែខ្លួន ទាំងមុខមាត់ ការស្លៀកពាក់យ៉ាងស្រស់ស្អាតដូចទេពអប្សរ និងស្ទាយ៍សក់ពណ៌ស្វាយ ក៏ដូចជា ស៊ុមវេទមន្តនៅក្នុងរូបថតដ៏ទាក់ទាញ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាមានមតិសរសើរច្រើនក្ដី តែនៅក្នុងនោះ ក៏មានមនុស្សមួយចំនួន ក៏បានបញ្ចេញមតិរិះគន់ ទៅលើរូបភាពទាំងនោះ ដោយបានលើកឡើងថា អ្នកថតរូបបានប្រើកម្មវិធី Photoshop ច្រើនហួសហេតុ ដែលបណ្តាលឱ្យស៊ុមជាច្រើន មើលទៅមានលក្ខណៈនិម្មិតខ្លាំងពេក ដែលធ្វើឲ្យពួកគេមិនសឹងមិនស្គាល់ថា នេះគឺជា Dilraba ព្រមទាំងនាំឲ្យការបង្ហាញខ្លួនមួយនេះ មិនសូវមានទាក់ទាញទៅវិញ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

រូបថ្មី របស់ Dilraba
រូបថ្មី របស់ Dilraba
រូបថ្មី របស់ Dilraba
រូបថ្មី របស់ Dilraba
រូបថ្មី របស់ Dilraba
រូបថ្មី របស់ Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]